ប្រិយមិត្តច្បាស់ជាបានដឹងរួចមកហើយ ដោយកាលពីប៉ុន្មានខែមុន លោកឧកញ៉ា ឌួង ឆាយ មានទំនាស់ពាក្យសម្តីក្នុងបណ្តាញសង្គមហ្វេសបុក ជាមួយនឹងលោកវីល្លាម ដែលបង្កអោយមានការប្តឹងផ្តល់គ្នា រហូតធ្វើអោយសារព៍ត័មានស្ទើរមួយប្រទេស បានចុះផ្សាយអំពីទំនាស់អ្នកទាំងពីរ ហើយក៍មានមហាជនជាច្រើនចាំមើលអ្នកទាំងពីរ នរណាឈ្នះ នរណាចាញ់។

ក្រោយពីអ្នកទាំងពីរបានប្តឹងផ្តល់គ្នាទៅវិញទៅមក រួចមក ស្រាប់តែរាងស្ងាត់បាត់ទៅមួយរយះ ដោយយើងពុំឃើញមានសារឌឺងដងគ្នាទៀតនោះទេ។ ស្រាប់តែពេលនេះ រឿងទំនាស់នេះក៍ចាប់កើត មានឡើងវិញ ក្រោយពីឧកញ៉ា ឌួង ឆាយ ជួបនឹងលោកវីល្លាម នៅខាងក្រៅដោយចៃដន្យ ហើយក៍ជាលើកទីមួយដែល អ្នកទាំងពីរបានជួបគ្នា។

ក្នុងនោះផងដែរ កាលពីយប់មិញនេះ លោកឧកញ៉ា ឌួង ឆាយ ក៍បានបង្ហោះសារ ឌឺដងទៅកាន់លោកវិល្លាម ថា «តុលាការក្រុងភ្នំពេញ ទើបហៅចូល 2 ថ្ងៃមុន អាឆ្កែកន្ទុយឃ្វៀន WG (វ៉ាំងដឺ) នូវតែឃ្វៀន ខ្ញុំមកតែឯង ជាមួយភ្ញៀវបរទេសសោះ អត់មានអង្គរក្សផង។ ឯងចាំបាច់ភ័យខ្លាច
ដល់ថ្នាក់សុំគេបើកផ្លូវក្រោយ ចេញដែរអី, សួរតាមត្រង់ ឯងមិនចេះខ្មាស់ ស្រីៗឯង 2-3 នាក់, អង្គរក្សឯង 3-4 នាក់ និងបុគ្គលិក Neo Sky Bar ជិត 100 នាក់នឹងទេអី??? លើកទី 1 ជួបខាងក្រៅដោយចៃដន្យ បានដឹងថាវាខ្លាចខ្ញុំប៉ុណ្ណា, ដូចឆាវៗ ឃើញ ជូ កឺលៀងចឹង»។

ក្រោយពីសារនេះបានបង្ហោះទៅ ធ្វើមហាជនមួយចំនួន បាននិយាយថា លោកឧកញ៉ា ឌួង ឆាយ ជាមនុស្សអំនួត ហើយលោកឧញ៉ា ឌួង ឆាយ ក៍បានបង្ហោះសារ ឆ្លើយតបទៅវិញថា «ជូនចំពោះពូមីងបងប្អូនជាទីស្រលាញ់រាប់អាន!គេជាអ្នកប្តឹងខ្ញុំមុន, ប្រមាថខ្ញុំ និងឪពុកខ្ញុំ ហើយគ្រាន់តែខ្ញុំនិយាយក្នុងន័យលេងសើចឌឺដង, ប៉ុន្តែពូមីងបងប្អូនមួយចំនួនតូចបានរិះគន់ថាខ្ញុំជាមនុស្សអំនួត ដែលផ្ទុយពីចរិកពិតរបស់ខ្ញុំ ហើយខ្ញុំក៏ជឿជាក់យ៉ាងមុតមាំថាពូមីងបងប្អូនមួយចំនួនធំក៏ស្គាល់ច្បាស់អំពីចរិករបស់ខ្ញុំបាទ»៕
Post a Comment (0)