ដូចដែលប្រិយមិត្ដបានដឹង និងបានទស្សនាខ្សែវីដេអូខ្លីមួយ ដោយបង្ហោះឡើង តាមរយៈគេហទំព័រ ហ្វេស ប៊ុករបស់អ្នកនាងខ្ញុងរួចមកហើយ ដែលនៅក្នុងខ្សែវីដេអូនោះ នាងបានរៀបរាប់អំពី គ្រួសារ របស់ខ្លួនមានស្រី ដែលមិនមែនជាការសប្បាយ តែមួយភ្លែតនោះទេ តែនេះជាការចិញ្ចឹមតែម្ដង ហើយអស់រយៈពេលជាច្រើនឆ្នាំទៀតផង ទេីបធ្វេីឲ្យនាងទ្រាំមិនបាន និងមានការ ខ្ពេីមរអាជាខ្លាំង ដោយស្ទេីរតែមិនហ៊ានដេកជាមួយនោះទេ។

ក្រោយមកស្វាមីរបស់អ្នកនាង ខ្ញុង ក៏បានចេញមុខមកធ្វើការបកស្រាយចំពោះបញ្ហានេះដោយរូបលោកបានប្រាប់អោយដឹងថា៖”រឿងដែលភរិយារបស់ខ្ញុំបានបង្ហោះនោះ គឺមិនមែនជារឿងពិតនោះទេ ដោយឃ្លីបក្នុងខ្សែវីដេអូ គ្រាន់តែជាការសម្ដែង ក្នុងខ្សែភាពយន្តមួយ ដែលត្រៀមជិតនឹង ចាក់បញ្ចាំងតែប៉ុណ្ណោះ។
ជាមួយនឹងគ្នានេះដែរ តាមរយៈគេហទំព័រ ហ្វេស ប៊ុកផេក នាយ ពាក់មី ត្រូវជាដៃគូកំប្លែងជាមួយគ្នា ក៏បានបង្ហោះខ្សែវីដេអូពេញ ដោយក្នុងនោះយើងឃើញមាន ដូចជានាយ ពាក់មី អ្នកនាង ខ្ញុង នាយ គ្រឿន និងកញ្ញា ហេង ចន្ថា ហើយក្នុងខ្លឹមសារវីដេអូនោះបានសរសេរថា៖”រឿង លោកប្ដី ខ្សែភាពយន្តដែលឆ្លុះបញ្ជាំងពីជីវិតពិតនៅក្នុងសង្គមសព្វថ្ងៃ និង ល្បិចប្ដីជាច្រើន ត្រូវបានលាតត្រដាងនៅក្នុងរឿងនេះ”។
ដោយឡែកមុនបន្ដិច នៅលើគណនី ហ្វេស ប៊ុករបស់អ្នកនាង ខ្ញុង ក៏បានបង្ហោះសារ ស្វែងរកប្ដី ដែលបានបាត់ប្ដីរយៈពេលប៉ុន្មានថ្ងៃមកហើយ ដោយមិនឃើញត្រលប់មកផ្ទះវិញនោះទេ ជាមួយនឹងខ្លឹមសារនោះអ្នកនាងបានសរសេរថា៖”ដំណឹងស្វែងរកប្តី នាងខ្ញុំឈ្មោះ ស្រេង សុកាន់ដា ហៅ ខ្ញុង បានបាត់ប្តីឈ្មោះ អុំ ក្សត្រា ហៅ កៃដរ តាំងពីថ្ងៃទី ១៤ ០២ ២០១៩ នៅវេលាម៉ោង ៧:៣៨នាទី ល្ងាច រហូតដល់ថ្ងៃនេះ ៦ថ្ងៃហើយមិនឃើញមកផ្ទះ។

មូលហេតុ: គឺមកពីខ្ញុំបង្ហោះវិដេអូខ្លីក្នុងរឿង លោប្តី ធ្វើអោយបងប្អូនយល់ច្រលំថាប្តីខ្ញុំក្បត់ខ្ញុំហើយលួចមានស្រី ខ្លះនាំគ្នាជេគាត់ ទើបគាត់ខឹងអន់ចិត្តរត់ចោលផ្ទះ មិនដឹងរសាត់អណ្តែតដល់ណាទេ បើបងប្អូនណាប្រទះឃើងជួយនាំគាត់មកផ្ទះវិញបាន នាងខ្ញុំនឹងជូនសាច់ក្រក ៥គីឡូ សូមជួយស៊ែរយកតែបុណ្យទៅ អោយឆាប់រកឃើញព្រោះខ្ញុំនឹកប្តីខ្ញុំចង់ឆ្កួតហើយ បើប្តីលឺហើយប្រញាប់មកផ្ទះអូននឹងអាលបានសុំទោស ដែរធ្វើអោយគេយល់ច្រលំលើឯង បញ្ជាក់និយាយមែនទែន”៕
Post a Comment (0)