ស្នេហារបស់លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ នាយក្រឹម ជាមួយនឹងស្រីលាភ ហៅនាង ព្រលិត ដែលជាតារាកំប្លែងដូចគ្នា រហូតដល់មានកូនស្រីភ្លោះជាចំណងដៃ ស្រីលាភ កាន់តែបង្ហាញនូវមុខមាត់កូនស្រីភ្លោះ និងរូបភាពនៅក្នុងក្រុមគ្រួសារជាមួយនឹងនាយក្រឹមពោរពេញដោយភាពស្និទ្ធស្នាល និងផ្អែមល្ហែម។ រួមជាមួយគ្នានោះផងដែរ អ្នកទាំងពីរក៏កាន់តែបណ្តើរគ្នាទៅកាន់សាធារណៈ ទាំងកម្មវិធីតូចធំ។
យ៉ាងណាមិញនៅថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាយក្រឹម ស្រីលាភក៏បាន surprise នំខេក បែបសាមញ្ញពោរពេញដោយបរិយាកាសរីករាយនិងសុភមង្គល ហើយ ស្រីលាភ បានសរសេរសារជូនពរដល់ ស្វាមីរបស់ខ្លួនយ៉ាងដូច្នេះថា៖ “សូមជូនពរលោកឪពុកមានសុខភាពល្អអាយុះវែង មានសំណាងល្អពេញមួយជីវិត🎊🎉😄happy birthday papa🎂😄គាត់មិនដែរអោយធ្វេីខួបអីទេ តែនេះជាការបញ្ចូលថាមពលដល់កំលាំងកាយចិត្ត 💐💐💐🍼🍼ត”៕




Post a Comment (0)