មកដល់ពេលនេះ ចំពោះករណីចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះរួចមក បានធ្វើឲ្យមហាជនជាច្រើនមានអំណរសាទរជាខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច ដែលបានគិតគូចំពោះបញ្ហាគ្រឿងញៀនដ៏ចំបងមួយនេះ។

ទាក់ទងនឹងករណីខាងលេីនេះដែរ បានធ្វើឲ្យមានការប៉ះពាល់ទៅដល់សង្គមជាតិជាខ្លាំង ជាពិសេសទំពាំងស្នងឫស្សីជំនាន់ក្រោយជាច្រើន ត្រូវបានវក់វីជាមួយគ្រឿងញៀន រហូតភ្លេចការសិក្សា ដេីរលេងអាវាសែ មិនគោរពអ្នកមានគុណ និងធ្លាក់ខ្លួនរហូតធ្វើឲ្យសង្គមជាតិ លែងទទួលស្គាល់ទៀតផង។ ដោយឡែក លោកឧកញ៉ា ហ៊ុន ជា ក៏មានសារមួយចំនួន ផ្ញេីទៅកាន់អ្នកដែលកំពុងតែមានការជាប់ពាក់ពន្ធ័នឹងគ្រឿងញៀននេះផងដែរ ដោយបានមានប្រសាសន៍ថា៖

” ទំពាំងស្នងឬស្សី “ វាមិនមែនជារឿងថ្មីទេ សំរាប់បញ្ហាគ្រឿងញៀន តែវាជាបញ្ហាដ៏ចំបង ដែលសង្គម និងរាជរដ្ឋាភិបាល មានការព្រួយបារម្ភជាខ្លាំង។ ” សញ្ញាប័ត្រ មិនស្មើ សញ្ញាឃើញ “ (បញ្ជាក់៖ សំរាប់ការងារត្រឹមត្រូវ)តែ” សញ្ញាឃើញ ” សំរាប់ថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2019 វេលាម៉ោង 01:45 នាទីទៀបភ្លឺ ដែលចេញពីស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ
ក៏សញ្ញាមួយដែលបានប្រាប់ក្មួយៗថា ក្មួយៗបានដើរផ្លូវខុស ដែលគ្រួសារ និងសង្គមកំពុងស្អប់ខ្ពើម។ពូសង្ឃឹមថា ” សញ្ញាឃើញ ” មួយនេះ និងធ្វើអោយក្មួយៗ នៅអោយឆ្ងាយ ពីគ្រឿងញៀន ព្រោះថាគ្រឿងញៀន មិនអាចអោយក្មួយៗ មានអនាគតល្អ ជាដាច់ខាត គឺវាមានតែបំផ្លាញអនាគត នឹងអាយុជីវិត របស់ក្មួយៗ។

ហើយពូសង្ឃឹមថា ក្មួយទាំងអស់គ្នា ដែលមិនធ្លាប់ពាក់ព័ន្ធនិងគ្រឿងញៀន សូមកុំសាកល្បង និងចង់ដឹងពីវាអី…..” សូមនៅអោយឆ្ងាយ ពីគ្រឿងញៀន និងនិយាយថាទេ ចំពោះគ្រឿងញៀន “ បើមានពេលទំនេរ សូមក្មួយៗ ប្រើពេលវេលា សំរាប់សិក្សាបន្ថែម និងជ្រើសរើសកីឡា ដើម្បីសុខភាព នឹងអនាគតល្អសំរាប់ខ្លួនឯង។ អនាគតក្មួយៗ គឺក្មួយៗជាអ្នកកំនត់ ពីពូ ហ៊ុន ជា»។
Post a Comment (0)