ញាក់សាច់! មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងធ្វើដំណើរមកកាន់ប្រទេស វៀតណាម ដែលនឹងឆ្លងកាត់ប្រទេសចិន ដោយជិះរថភ្លើងបាញ់មិនធ្លុះ ក្នុងជំនួបកំពូលជាមួយលោក…(មានរូបភាព)

មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង ដែលគ្រប់គ្នាបានស្គាល់មកហើយនោះគឺ លោក គីម ជុងអ៊ុន បានកំពុងតែធ្វើដំណើរតាមរថភ្លើងដ៏ពិសេស និងទំនើបបំផុតរបស់លោក ដោយចេញពីរដ្ឋធានីព្យុងយ៉ាង ហើយ ដើម្បីឆ្ពោះមកកាន់ទីក្រុងហាណូយនៃប្រទេសវៀតណាម ជាទីដែលលោកត្រូវបើកកិច្ចប្រជុំកំពូលជាលើកទីពីរ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។


ព័ត៌មាននេះ បានធ្វើការដកស្រង់ចេញពី ទីភ្នាក់ងារព័ត៌មានរដ្ឋ ប្រទេសវៀតណាមនាថ្ងៃសៅរ៍នេះ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានធ្វើការចេញផ្សាយថា លោក គីម ជុងអ៊ុន មេដឹកនាំផ្ដាច់ការប្រទេស កូរ៉េខាងជើងនេះ នឹងទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសវៀតណាមក្រោមការអញ្ជើញ ពីប្រធានាធិបតីវៀតណាម ដែលនេះគឺជាទស្សនកិច្ចដាច់ដោយឡែកផ្សេង ជាកិច្ចប្រជុំកំពូលជាមួយលោក ដូណាល់ ត្រាំ។


បើយោងតាមប្រភពដ៏ច្បាស់ការ កូរ៉េខាងជើង បានបង្ហើបប្រាប់ឲ្យដឹងថា នាវេលាម៉ោង ៥ល្ងាច (ម៉ោងនៅ រដ្ឋធានី ព្យុងយ៉ាង) លោក គីម ជុងអ៊ុន បានចាកចេញពី រដ្ឋធានីកំណើតរបស់ខ្លួន ទីក្រុងព្យុងយ៉ាង ដើម្បីឆ្ពោះទៅកាន់ ទីក្រុងហាណូយ(ព្រៃនគរ) តាមរយៈរថភ្លើងដ៏មានអនុភាពពិសេស ដោយកាំភ្លើង មិនអាចបាញ់មិនធ្លុះមួយខ្សែ។


ជាមួយគ្នានេះដែរ មេដឹកនាំផ្ដាច់ការរូបនេះ នឹងធ្វើដំណើរក្នុងរថភ្លើងមួយខ្សែនេះ ដោយកាត់តាមរយៈប្រទេសចិនរហូតដល់ប្រទេសវៀតណាមតែម្ដង។ បើគិតពីចម្ងាយសរុបរវាង រដ្ឋធានីព្យុងយ៉ាង ប្រទេស កូរ៉េខាងជើង និងទីក្រុងហាណូយ គឺលើស ពី៤,៥០០គីឡូម៉ែត្រ។ ដូច្នេះហើយការធ្វើ ដំណើររបស់លោក គីម ជុងអ៊ុន ត្រូវគេរំពឹងថានឹងចំណាយពេលជាង៤៨ម៉ោង បើគ្មានការឈប់សម្រាកនៅឯប្រទេសចិន។ គូសបញ្ជាក់ថា ចំពោះការជួបជំនួបកំពូលនេះ នឹងធ្វើឡើង នៅថ្ងៃទី ២៧ និង២៨ ខែកុម្ភៈនេះ ដោយមានរយៈពេលចំនួនពីរថ្ងៃ។


0 Comments

Previous Post Next Post