អ្នកប្រដាល់គុនខ្មែរដ៏ល្បីមួយរូបរបស់ប្រទេសកម្ពុជា កីឡាករ វង្ស ណយ បានអំពាវនាវរកប្អូនស្រីកាលពីប៉ុន្មានមុន តែពេលនេះកីឡាករ វង្ស ណយ ធ្វើដំណើរទៅរកប្អូនស្រីដោយផ្ទាល់នេះបើយោងតាមគណនីហ្វេសបុករបស់គាត់។

មនុស្សធ្លាប់ក្រ ប្រាកដជាបានយល់ពីអារម្មណ៍នេះច្បាស់ហេីយ ដោយសារតែជីវភាពខ្វះខាត និងចង់រៀនសូត្រទៀតនោះ ទេីបកាត់កេរ្តិ៍កាត់ខ្មាស់ ដេីម្បីក្រេបជញ្ជក់យកចំណេះដឹង ដេីរឆ្ពោះទៅមុខ សង្ឃឹមមានថ្ងៃណាមួយ ជីវិតមួយនេះ នឹងបានល្អប្រសេីរ ហេីយនឹងមានអ្វីៗគ្រប់យ៉ាងដូចគេ។

ជាមួយគ្នានេះដែរ រូបភាពមួយសន្លឹកនេះ ក្រោយពីមានការបង្ហោះតាមរយៈបណ្ដាញសង្គមហ្វេសបុករួចមក ក៏មានសប្បុរសជនមួយចំនួន បានមានក្តីអាណិតអាសូរចំពោះប្អូនស្រីជាពន់ពេក នឹងបានប្រកាសស្វែងរកប្អូនស្រី ដេីម្បីផ្តល់ជាសំលៀកបំពាក់ ក៏ដូចជាស្បែកជើង និងថវិកាបន្តិចបន្តួចជួយសម្រួលដល់ប្អូនផងដែរ។

លោក វង្ស ណយ កីឡាករប្រដាល់ក្បាច់គុនបុរាណខ្មែរ រួមជាមួយ សមាគម ក្រុមយុវជន ដេីម្បីសហគមន៍ បាននាំគ្នាធ្វេីដំណេីរទៅរកប្អូនស្រីដល់គេហដ្ឋានហេីយ ។
Post a Comment (0)