សូម​ជួយ​ស៊ែរបន្តផង​! ដេីម្បី​កាពារសមាជិក គ្រួសាររបស់លោកអ្នក​ជៀសផុត​ ពីជំងឺ ឆ្កែឆ្កួត លោកអ្នក​គម្បី​គួរតែធ្វេីរឿងមួយនេះ…

មួយ​រយៈ​ពេល​កន្លង​មក​នេះ​ យេីងសង្កេតឃេីញថា​ មានមនុស្សមួយចំនួនហេីយ​ ត្រូវ​បានស្លាប់​ ដោយសារតែសត្វឆ្កែ​ និងសត្វឆ្មា​ ដែលជាសត្វ​ចិញ្ចឹម​ ដូចជា​ករណី​ខ្វាច​ ក្រញ៉ៅ​ ​លិទចំកន្លែងមានស្នាមរបួស​ និងខាំជាដេីមនោះ​ ទាំង​នេះ​ហេីយ​ សុទ្ធតែ​ជាគ្រោះថ្នាក់​ដ៏កាចសាហាវមួយ​ ​បេីសិនជាយេីងមិនបានទៅ​ធ្វេីការចាក់ថ្នាំ​ ដេីម្បី​បង្ការ​ទប់ស្កាត់​ អោយទាន់ពេលវេលា។


ចំពោះ​ករណី​ដែលបង្កអោយ​ជនរងគ្រោះ​ឈានដល់ការ​បាត់បង់​ជីវិត​នោះ​ ដោយសារតែមានករណីខ្លះ​ ជនរងគ្រោះ​មិនមានការយល់ដឹង​អំពីរឿងនេះ​ និងមានមួយចំនួនទៀតបានយល់ដឹងរួចមកហេីយ​ តែគិតថា​ វាជារឿង​បន្តិច​បន្តួច​ ទេីបមិនមានការ​ប្រុង​ប្រយ័ត្ន​ និងមិនបានទៅចាក់ថ្នាំបង្ការការពារ​បែបនេះ​។


ដោយ​ឡែក​ ដេីម្បី​បង្ការ​ និង​ទប់ស្កាត់​ចំពោះ​ជំងឺ​ឆ្កែ​ឆ្កួត​ ដែលជាជំងឺមួយ​ដ៏កាចសាហាវនេះបាន​ គឺមាន​វិធីសាស្ត្រ​មួយ​យ៉ាង​មាន​ប្រសិទ្ធភាព​ ដោយ​យោង​តាម​រយៈ​គណនី​ហ្វេសបុក​ផេក​ឈ្មោះ​ សម្ព័ន្ធ​ឱសថការី​កម្ពុជា​ Alliance Pharmacists of Cambodia បាន​ធ្វើការ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​ ៖​






<<ការការពារសមាជិក គ្រួសាររបស់លោកអ្នក ពីជំងឺ ឆ្កែឆ្កួត ដោយគ្រាន់តែយក សត្វចញ្ចឹម (ឆ្កែ ឆ្មា) របស់លោក អ្នក មកចាក់វ៉ាក់ សាំង នៅគ្រប់ ការិយាល័យផលិតកម្ម និង បសុព្យាបាលខេត្តរបស់លោកអ្នក ជាកាស្រេច​»។​ ដែលនេះគឺជាសារមួយដ៏​មាន​អត្ថន័យ​បំផុត​ ដេីម្បី​គេចផុតពី​ជំងឺ​ដ៏​កាច​សាហាវ​មួយនេះ។

0 Comments

Previous Post Next Post