មួយរយៈពេលកន្លងមកនេះ យេីងសង្កេតឃេីញថា មានមនុស្សមួយចំនួនហេីយ ត្រូវបានស្លាប់ ដោយសារតែសត្វឆ្កែ និងសត្វឆ្មា ដែលជាសត្វចិញ្ចឹម ដូចជាករណីខ្វាច ក្រញ៉ៅ លិទចំកន្លែងមានស្នាមរបួស និងខាំជាដេីមនោះ ទាំងនេះហេីយ សុទ្ធតែជាគ្រោះថ្នាក់ដ៏កាចសាហាវមួយ បេីសិនជាយេីងមិនបានទៅធ្វេីការចាក់ថ្នាំ ដេីម្បីបង្ការទប់ស្កាត់ អោយទាន់ពេលវេលា។

ចំពោះករណីដែលបង្កអោយជនរងគ្រោះឈានដល់ការបាត់បង់ជីវិតនោះ ដោយសារតែមានករណីខ្លះ ជនរងគ្រោះមិនមានការយល់ដឹងអំពីរឿងនេះ និងមានមួយចំនួនទៀតបានយល់ដឹងរួចមកហេីយ តែគិតថា វាជារឿងបន្តិចបន្តួច ទេីបមិនមានការប្រុងប្រយ័ត្ន និងមិនបានទៅចាក់ថ្នាំបង្ការការពារបែបនេះ។

ដោយឡែក ដេីម្បីបង្ការ និងទប់ស្កាត់ចំពោះជំងឺឆ្កែឆ្កួត ដែលជាជំងឺមួយដ៏កាចសាហាវនេះបាន គឺមានវិធីសាស្ត្រមួយយ៉ាងមានប្រសិទ្ធភាព ដោយយោងតាមរយៈគណនីហ្វេសបុកផេកឈ្មោះ សម្ព័ន្ធឱសថការីកម្ពុជា Alliance Pharmacists of Cambodia បានធ្វើការរៀបរាប់យ៉ាងដូច្នេះថា ៖



<<ការការពារសមាជិក គ្រួសាររបស់លោកអ្នក ពីជំងឺ ឆ្កែឆ្កួត ដោយគ្រាន់តែយក សត្វចញ្ចឹម (ឆ្កែ ឆ្មា) របស់លោក អ្នក មកចាក់វ៉ាក់ សាំង នៅគ្រប់ ការិយាល័យផលិតកម្ម និង បសុព្យាបាលខេត្តរបស់លោកអ្នក ជាកាស្រេច»។ ដែលនេះគឺជាសារមួយដ៏មានអត្ថន័យបំផុត ដេីម្បីគេចផុតពីជំងឺដ៏កាចសាហាវមួយនេះ។
Post a Comment (0)