ក្រោយពីការស្លាប់របស់ ក្មេងស្រីនៅឯ ខេត្ដ ស្វាយរៀង និងនារីស្រស់ស្អាត នៅឯខេត្ដ កំពង់ចាម បានបាត់បង់ជីវិត ដោយសារតែជំងឺដ៏កាចសាហាវ (ឆ្កែឆ្កួត) ត្រឹមតែរយៈពេលខ្លីរួចមក វាក៏បានក្លាយទៅជាប្រធានបទមួយ កំពុងតែទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង ក៏ជាការភ័យខ្លាចមួយសម្រាប់ប្រជាជនផងដែរ។

ទាំងអស់នោះហើយ បានក្លាយទៅជាក្ដីព្រួយបារម្ភរបស់ សម្រាប់ប្រជាពលរដ្ឋ ដោយមួយរយៈពេល ចុងក្រោយនេះព្រោះថាតាមមន្ទីរពេទ្រប៉ាស្ទើរ ក៏ដូចជាមន្ទីពេទ្យផ្សេងទៀត ដែលមានទទួលចាក់វ៉ាក់សាំងឆ្កែឆ្គួតនោះ ស្ទើរតែមិនមានថ្នាំសម្រាប់ចាក់នោះទេ ព្រោះថាមនុស្សជាច្រើនបានបុកសម្រុកមកច្រើនពេក។
តែក្នុងពេលនេះដំណឹងដ៏ល្អមួយ ក៏បានមកដល់ ទាំងអស់គ្នាលេងមានក្ដីបារម្ភទៀតហើយ ព្រោះថាកាលពីព្រឹកមិញនេះនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយមានការស៊ែរចែករំលែកតៗគ្នាជាច្រើន ដែលមានក្រុមមួយ បានចុះចាក់វាក់សាំង ទៅដល់សត្វឆ្កែ ឆ្មា ដែលមិនយកប្រាក់កម្រៃនោះឡើយ។


សំរាប់អ្នករស់នៅ ស្ថិតតាមភូមិ ដែលពួកគាត់គ្មានលទ្ធភាពចាក់វាក់សាំងអេាយសត្វចិញ្ចឹមរបស់ខ្លួន និងសត្វអនាថា។ ដូចនេះប្រសិនបើ ប្រិយមិត្ដ ឬពុកម៉ែបងប្អូនមានសត្វចិញ្ចឹមដែលត្រូវចាក់វ៉ាក់អោយសត្វទាំងនោះ អាចធ្វើការទាក់ទងតាមរយៈ លេខទូរសព្ទ័០១៧ ២៩៣៦៥៤។ សូមបញ្ចាក់ផងដែរថា ការចាក់វាក់សាំងនេះ មិនមានការបង់ប្រាក់នោះឡើយ បេីយេីងស្រលាញ់សត្វ ចិញ្ចឹមវាហេីយចេះការពារវាផង វាក៏ចង់រស់នៅដេាយ មានការថែទាំយកចិត្តទុកដាក់ដូចមនុស្សយេីងដែរ សត្វពិតជាគួរអោយស្រលាញ់។
Post a Comment (0)