ភ្ញាក់ផ្អើល ក្រោយ​ជីកគ្រឹះសាងសង់ អគារ​អគ្គិសនី​កម្ពុជាខាងកើតវត្តភ្នំ ប្រទះ​ឃើញ​វត្ថុបុរាណ យ៉ាងច្រើន…

នាថ្ងៃព្រហស្បតិ៍/សុក្រ ៩_១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ កុម្ភៈនិងទី១ ខែមីនា ឆ្នាំ២០១៩ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ នរគរបាលបេតិកភណ្ឌនៃក្រសួងមហាផ្ទៃ នគរបាលបេតិកភណ្ឌរាជធានីភ្នំពេញ និងបានសហការពីអាជ្ញាធរជាតិអគ្គីសនីកម្ពុជា បានចុះពិនិត្យនិងប្រមូលទុកនូវបុរាណវត្ថុមួយចំនួនដែលលេចចេញពីការជីកគ្រិះដើម្បីសាងសង់អាគាអគ្គីសនីកម្ពុជាបន្ថែមមានទីតាំងខាងកើតវត្តភ្នំ។





បុរាណវត្ថុដែលប្រមូលបានរួមមានបដិមាសាងពីថ្មភក់ បដិមាពីលោហៈ និងកុលាលភាជន៍រឹងជាច្រើនទៀត។ ករណីនេះក្រុមការងារបានធ្វើការទុកដាក់ក្នុងកន្លែងមានសុវត្ថិភាពនិងធ្វើការចុះបញ្ជីតាមលក្ខណៈបច្ចេកទេសជាបណ្តោះអាសន្ន។




ក្រសួង ក៏ដូចជាមន្ទីរសូមជម្រាបដល់សាធារណៈជនបងប្អូនថាប្រសិនបើបងប្អូនបានជួបប្រទះរាល់វត្ថុទាំងឡាយណាដែលជាវត្ថុបុរាណសូមបងប្អូនសហការរាយការណ៍ជូនមន្ទីរវប្បធម៌និងក្រសួងដើម្បីចុះពិនិត្យដូចក្នុងករណីខាងលើ។



ប្រភព៖ទំព័រហ្វេសបុកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ

0 تعليقات

أحدث أقدم