លឿនម្លេះ! ពេលនេះឧកញ៉ា ឡេង ណាវ៉ាត្រា ចាប់ផ្តើមសាងសង់សាលារៀន ភាសាកូរ៉េ ហើយ ថែមទាំងមានភាសាផ្សេង និងជំនាញដ៍ទៃទៀត ដែលមានទីតាំងស្ថិតនៅ….


នៅចាំបានទេឧកញ៉ាចិត្ដធម៏ម្នាក់ នោះគឺលោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលរូបលោកគឺជាឧកញ៉ាមួយរូប ដែលតែងតែធ្វើអំពើមនុស្សធម៌ជាច្រើន ដោយកាលពីប៉ុន្មានថ្ងៃមុននេះ លោកបានបង្ហោះនៅលើគណនី ហ្វេស ប៊ុកផេករបស់លោក ប្រសិនបើមានអ្នកព្រមចុះឈ្មោះរៀនភាសាកូរ៉េនោះ លោកនឹងចំនាយថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់សាលាព្រមទាំងកន្លែងស្នាក់នៅថែមទៀតផង។


ជាមួយគ្នានេះដែរ ក្រោយពីមានអ្នកចុះឈ្មោះសិក្សាមានចំនួនរហូតទៅដល់ ២ពាន់នាក់នោះ ក្នុងពេលនេះលោកបានសម្រេច រៀបចំសាលារៀន ព្រមទាំងកន្លែងស្នាក់នៅ តាមការសន្យារបស់លោក ដោយក្នុងខ្លឹមសារនេះ លោកបានសរសេរថា៖”ខ្ញុំចាប់ផ្ដើមរៀបចំ សង់បន្ទប់ស្នាក់នៅ និងសាលាបណ្ដោះអាសន្នហើយ! ជួយស៊ែរអោយបងប្អូនបានដឹង។


ព្រោះមាន​អ្នក​ចុះ​ឈ្មោះ​ជិត​២០០០​នាក់​មក ដល់ពេលនះ យើង​នៅ​បន្ត​ទទួល ​បន្ថែមឲ្យ​ដល់​៣០០០​នាក់​តែ​ម្ដង។ រៀន​ផង​ធ្វើ​ការ​ផង បាន​ទាំង​ប្រាក់​ខែ បាន​ទាំង​ចំណេះ ក្នុង​នោះ អ្នក​គ្មាន​ជំនាញ​សោះ ទទួល​បាន​ ៨០ម៉ឺន​រៀល ក្នុង​១​ខែ ហើយ​យើង​កាត់​​អាហារ​តែ ១៥ម៉ឺន​រៀលក្នុងមួយខែ និង ស្នាក់​នៅ​ទឹក​ភ្លើង​៥ម៉ឺន​រៀល អីចឹង​បង​ប្អូន​យើង​អាច​សល់​​៦០ម៉ឺន​រៀល​ ទុក​ជូន​ម្ដាយ​ឪពុក ឬសន្សំ បង្កើតមុខរបរខ្ល្នឯង។


យើង​និង​សង់​បន្ទាប់​ស្នាក់​នៅ​២០០​បន្ទាប់ ក្នុង​​នោះ​១​បន្ទាប់​ស្នាក់​នៅ​៤នាក់ បែង​ចែក​ប្រុស​ស្រី ដាច់​ពី​គ្នា។ ទី​តាំង​យើង​សម្រេច​ធ្វើ​នៅ ក្បែរ ក្រុង​​ប៉ោយប៉ែត ដោយ​ផ្នែក​លើ​អ្នក​ចុះ​ឈ្មោះ​ភាគ​ច្រើន​ជា​ ជា​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និងទីតាំង ធំ អំណោយផលល្អ។ ការ​បង្រៀន​​មិនមែន​សំដៅ​តែ​រៀន​លើ​ជំនាញ ភាសា​កូរ៉េ​១​មុខ​ឡើយ គឺ​ខ្ញុំនឹងបង្កើត




ឲ្យ​មាន​បង្រៀន ភាសា​ចិន ជប៉ុន អង់គ្លេស និង បង្រៀន​​បែប​​ពហុ​ជំនាញ​​ជា​ច្រើន​មុខ​ទៀតដូចជាបើកបរ ជុសជុលម៉ូតូ ទូរស័ព្ទ និងជំនាញផ្សេងៗទៀត ប៉ុន្តែ​ជំហាន​ដំបូង គឺ​ខ្ញុំធ្វើ​លើ ភាសា​កូរ៉េ​មុខ​គេ​សិន។ បង​ប្អូន​បំណង​ចង់​រៀនភាសាកូរ៉េ នៅ​មិន​ទាន់​ហួស​ពេល​នោះ​ឡើយ​យើង​​នៅ​តែ​បន្ត​ទទួល​ពាក្យ។ សូមមេត្តាចែករំលែកព័ត៌មាននេះ ដើម្បីឲ្យបងប្អូនយើងបានដឹងច្រើនគ្នាផង សូមអរគុណ”៕

0 تعليقات

أحدث أقدم