អ្នកនៅក្បែរនោះ ទប់ទឹកភ្នែកសឹងមិនបាន ទាំងប្រពន្ធ និងកូនៗ យំបោកខ្លួន ឈឺចាប់ខ្លាំងណាស់


ភ្នំពេញ ៖ បុរសម្នាក់​ត្រូវមេបញ្ឈប់ពីការងារ  ស្រាប់តែបែកគំនិតគិតខ្លី ចងកបញ្ចប់ជីវិតនៅលើម៉ូតូកង់បីរបស់ខ្លួន ទុកឱ្យប្រពន្ធកូនយំសោកបោកខ្លួន ព្រោះតែស្តាយស្រណោះជីវិតប្តី និងឪពុកជាទីស្រលាញ់ ដែលមិនគួរគិតខ្លី ជ្រើសយកផ្លូវស្លាប់ មកដោះស្រាយបញ្ហា  ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅមុខមជ្ឃមណ្ឌលជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត តាមផ្លូវលេខ៨០ ស្ថិតក្នុងភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

បុរសគិតខ្លី មានឈ្មោះឃឹម វាសនា ហៅសុខា អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខមន្ទីរពេទ្យកាល់ម៉ែត និងជាអ្នករត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ដែលមានប្រពន្ធ និងមានកូនក្នុងបន្ទុកទាំងអស់ ចំនួន៥នាក់ (ប្រុស៣ ស្រី២)។
តាមប្រភពពីអ្នកស្គាល់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ថ្នាក់លើរបស់មន្ទីរពេទ្យកាល់ម៉ែត្រ បានសម្រេចផ្អាកការងាររបស់ជនរងគ្រោះ ខណៈដែលគាត់ខំធ្វើការរាប់ឆ្នាំមកហើយ ដោយមិនប្រាប់មូលហេតុ។ ចាប់ពីពេលនោះមក ជនរងគ្រោះតែងតែត្អូញប្រាប់អ្នកស្គាល់គ្នាថា ពីពេលនេះទោ គាត់នឹងបាត់បង់នូវអ្វីៗទាំងអស់ ជាពិសេសចំណូលដែលរកបានបន្តិចបន្តួចប្រចាំថ្ងៃ ដើម្បីដោះបំណុលគេនោះ គឺត្រូវចប់តែម្តង។ មិនតែប៉ុណ្ណោះ ជនរងគ្រោះក៏ធ្លាប់ត្អូញទៀតថា គាត់ទៅមុខទៀត មានតែស្លាប់ទេមើលទៅ ទើបអាចដោះស្រាយបាន។ លុះមកដល់ព្រឹកថ្ងៃកើតហេតុ ឃើញម៉ូតូកង់បីរបស់ជនរងគ្រោះចតនៅជាប់របងមន្ទីរពេទ្យ ដោយមិនបើករបាំងចេញ ទើបនឹកឆ្ងល់ថា ជនរងគ្រោះម៉េចក៏ដេកយូរម៉្លេះ ក៏ដើរទៅអើតមើល ស្រាប់តែប្រទះឃើញជនរងគ្រោះ បានចងកសម្លាប់ខ្លួននៅក្នុងម៉ូតូកង់បីរបស់ខ្លួននោះបាត់ទៅហើយ ទើបគាត់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយពេលកើតហេតុ គេឃើញស្ត្រីជាប្រពន្ធនិងងកូនៗរបស់ជនរងគ្រោះ បានមកដល់ នាំគ្នាស្រែកទ្រហោយំសោកបោកខ្លួនគួរឱ្យរន្ធត់ចិត្តបំផុត។ ចំណែកស្ត្រីជាប្រពន្ធ ព្រោះតែតក់ស្លុតខ្លាំងពេក យំរហូតដល់សន្លប់ តែត្រូវបានគេជួហគ្រាហ៍ទៅពេទ្យ ដើម្បីសង្គ្រោះផងដែរ។


បន្ទាប់ពីចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន។ ពេលនេះ សមត្ថកិច្ចបានបញ្ជូនទៅតម្កល់ទុកនៅសាលនៃមន្ទីរពេទ្យលាងឈាម ជា ស៊ីម ដើម្បីប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

0 تعليقات

أحدث أقدم