ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់នាងតូច រ៉ូប៊ី កូនស្រីសំណព្វចិត្តរបស់ឧកញ៉ា ហុងពីវ ជាក់ជាពុំខាន ។ ជាការពិតអូនតូច រ៉ូប៊ី ជាកុមារីដ៏មានប្រជាប្រិយភាព និង ទទួលបានការស្រឡាញ់ចូលចិត្តពីមហាជនជាច្រើន ព្រោះតែភាពវៃឆ្លាត និង ក្រមិចក្រមើមគួរឱ្យក្នាញ់របស់នាង ។
បន្ថែមទៅលើភាពឆ្លាតវៃរបស់អូនតូច រ៉ូប៊ី មហាជនជាច្រើនតែងកោតសរសើរពីមុខមាត់ដ៏ឃ្យូដគួរឱ្យស្រឡាញ់របស់នាងតូចសឹងមិនដាច់ពីមាត់ ជាពិសេសបើនិយាយដល់ស្ទីលរៀបចំខ្លួនរបស់នាងតូចវិញ ក៏មើលទៅសមសួនខ្លាំងដូចមនុស្សធំពេញវ័យអ៊ីចឹង ។ តួយ៉ាងតាមរយៈរូបថតប៉ុន្មានសន្លឹកដែលកូនស្រីសំណព្វចិត្តរបស់ឧកញ៉ាចិត្តធម៌ខាងលើ ស្លៀកពាក់អាវដៃមួយពណ៌ស្រាល ជាមួយខោសជើងវែង មើលទៅកាន់តែឃ្យូដគួរឱ្យក្នាញ់ថែមទៀត ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះ នៅក្មេងសោះប៉ុន្ដែអូនតូច រ៉ូប៊ី ប៉ិនប្រសប់ក្នុងការធ្វើស្ទីលថតរូប និង ពូកែលេងទឹកមុខដូចមនុស្សធំ ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមទ្រាំមិនសរសើរមិនបាន ៕




Post a Comment (0)