ក្តៅៗ! ឧកញ៉ា ឡេង ណាវ៉ាត្រា បានណែរនាំម៉ាសុីនល្អផលិតមីល្ពៅដែលមានតម្លៃ ៣៨០០ដុល្លា ហើយលោកបានជួយឧបត្ថមប្អូនក្នុងការទិញម៉ាសុីននេះក្នុងនូវទឹកប្រាក់ចំនួន…

ប្រិយមិត្ត​ មហាជនមួយចំនួន​ បានទទួលជ្រាបរួចមកហេីយ​អំពី​រឿង​បុរស​ម្នាក់​នៅខេត្ត​ បាត់​ដំបង​ បានធ្វេី​ការ​ស្រាវជ្រាវ​ទៅលេីដំណាំល្ពៅ​ ដេីម្បី​ផលិត​ទៅជា​មីល្ពៅ​ អស់រយៈពេល​ ២ឆ្នាំ​ ទេីបតែថ្មីៗនេះ​ ស្រាប់តែ​បុរសខាងលេីនេះ​ ក៏បាន​បង្ហាញ​ពីភាព​ជោគជ័យ​របស់​ខ្លួន​ ទៅកាន់​មហាជន​ខ្មែរ​ រហូត​ទទួលបាននូវការ​គាំទ្រ​ជាខ្លាំង​។


ក្រោយ​ពី​ទទួលនូវ​ភាព​ជោគជ័យ​លេីផលិតផលខ្មែរ​ មីល្ពៅ​ នេះដែរ​ ក៏មាន​អ្នក​វិនិយោគ​មួយចំនួន​ ចង់​បណ្តាក់​ទុនរកសុីលេីប្រភេទ​ មីល្ពៅ​ ជាមួយ​ម្ចាស់មូល្ពៅ តែត្រូវ​បុរសរូបនេះ​ បានបដិសេធមិនទទួល​ ថែមទាំង​ប្រកាស​ក្តែងៗថា​ សុខចិត្ត​លំបាក​ ក៏មិនទទួលយកការ​វិនិយោគ​ឡេីយ​ ព្រោះទំរាំបានទទួល​ជោគជ័យ​ គឺពិបាកណាស់។


ដោយឡែក​ មានគណនី​ហ្វេសបុក​មួយ​ឈ្មោះ​ Sarath Yoeung បានបង្ហាញ​ពី​ប្រភេទ​ម៉ាក និង​តម្លៃរបស់ម៉ាសុីន ធ្វើមុី និង Pasta ល្ពៅ៖ ១. តម្លៃ ៣៨០០ ដុល្លារ អាចផលិតបាន ៤០០-៥០០ គីឡូ ក្នុងពេល ១០ ម៉ោងម៉ាក Phillip ២. តម្លៃ ៦០០០ ដុល្លារ អាចផលិតបានរហូតដល់ ១០០០ គីឡូក្នុងពេល ១០ម៉ោង ម៉ាក Phillip


៣. ម៉ាសុីនវិចខ្ចប់អនាម័យ GMP ស្តង់ដារ តម្លៃ ១៨០០ ដុល្លារ ម៉ាកPhillip
តម្លៃរួមបញ្ចូល ៖ . VCD Disc បង្រៀនរបៀបធ្វើមុី អាចធ្វើបាន ៦-៨ ប្រភេទមុី . VCD Disc បង្រៀនរបៀបលាយរូបមន្តមុី អាចលាយបាន ៥-៦ រសជាតិផ្សេងគ្នា . VCD Disc បង្រៀនរបៀបលាយពណ៍មុី អាចលាយបាន ៨-១០ ពណ៍ និយាយរួមម៉ាសុីននេះអាចផលិតមុីចេញពីបន្លែគ្រប់ប្រភេទដូចជា ល្ពៅ ត្រលាច ឆៃថាវ ដំឡូង ការ៉ុត ។ល។



ជាមួយ​គ្នា​នេះ​ដែរ​ ដោយសារ​ចង់លេីកស្ទួយដល់​ផលិត​ខ្មែរ​ នៅមុននេះ​បន្តិច​ លោកឧញ៉ា​ឡេង​ ណាវ៉ាត្រា​ ក៏បានប្រកាស​ឧបត្ថម្ភ​ថវិកា​ចំនួន​ ១០០០​ដុល្លារ​ដល់​ម្ចាស់​មីល្ពៅ​ និងបាន​មាន​ប្រសាសន៍​ថា​៖​ «ម៉ាស៊ីននេះល្អ​ ប្អូនប្រុស 3800$ បងជួយ 1000$ សង្ឃឹមមានអ្នកផ្សេង ចូលរួមជួយ បន្ថែម បងជួយបានប៉ុណ្ណឹង ជូនពរប្អូន បានជោគជ័យ ។ សង្ឃឹមថាប្អូន ធូស្រាលខ្លះ ទាក់ទងមក ជំនួយការបង ឬ គណនេយ្យ បុរី ឡេង ណាវ៉ាត្រា គាំទ្រការ តស៊ូរបស់ប្អូន»។










0 تعليقات

أحدث أقدم