បន្ទាយមានជ័យ៖ នៅថ្ងៃទី ១០ ខែ គុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង១៧និង១០នាទី ករណីមានគេលួចដាក់គ្រាប់បែកកំណត់ម៉ោង នៅពីមុខ កាសុីណូក្រោន (CROWN CASINO) ប៉ោយប៉ែត ដែលធ្វើអោយប្រជាពលរដ្ឋនៅទីនោះមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ព្រោះថានេះគឺជារឿងដែលកម្រនឹងកើតមានខ្លាំងណាស់។
យោងតាមសម្តី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានអោយដឹងថា គ្រាប់បែកកំណត់ម៉ោងនោះ គឺជាគ្រាប់បែកកែច្នៃ ហើយអ្នកដែលដាក់បង្កៃគ្រាប់បែបនោះ គឺជាជនអនាមិក ដែលមានបំណងចង់ធ្វើអោយក្រុងប៉ោយប៉ែត មានការភ្ញាក់ផ្អើលតែម្តង។
គ្រាប់បែកកំណត់នាទី គឺត្រូវបានក្រុម CMAC បានធ្វើការសម្រេចចិត្តបំផ្ទុះ តែម្តង ដែលធ្វើនេះក្នុងគោលបំណង មិនចង់អោយមានគ្រោះថ្នាក់ទៅដល់នរណាម្នាក់នោះទេ។ ក្នុងនោះផងដែរ សមត្ថកិច្ចក៍បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះឡាយ គឹមលាង ហៅម៉ៅ អាយុ៣៩ឆ្នាំភេទប្រុស ជនជាតិខ្មែរ ស្រុកកំណើតជំរុំសាយធូ ព្រំដែន ទីលំនៅបច្ចុប្បន្នគ្មាន។
យោងតាមគណនីហ្វេសបុកឈ្មោះ ការសែត អង្គរថែមស៍ The Angkor Times News បានបង្ហោះថា «ភ្ញាក់ផ្អើលអស់សមត្ថកិច្ចមួយខេត្តបន្ទាយមានជ័យ ក្រោយប្រទះឃើញគ្រាប់បែកបង្កៃនៅក្នុងកាស៊ីណូហ្គោលដិនក្រោម
នៅថ្ងៃទី ១០ ខែ គុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង១៧និង១០នាទី នៅក្នុងអាគារក្រុមហ៊ុនកាសុីណូ ក្រោន វិន័រស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ភូមិក្បាលស្ពាន១ សង្លាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឃាត់ជនសង្ស័យឈ្មោះឡាយ គឹមលាង ហៅម៉ៅ អាយុ៣៩ឆ្នាំភេទប្រុស ជនជាតិខ្មែរ ស្រុកកំណើតជំរុំសាយធូ ព្រំដែន ទីលំនៅបច្ចុប្បន្នគ្មាន បានចូលទៅក្នុងបន្ទប់ទឹករួម ក្នុងកាសុីណូ ក្រោន ហើយ យកចេញឧបករណ៍មួយ សង្ស័យជាគ្រឿងផ្ទុះយកមកហែក ទើបសន្តិសុខក្រុមហ៊ុនបានឃើញដេញអោយយកមកដាក់នៅមុខកាសុីណូ។ លុះដល់ម៉ោង១៩និង៤០ នាទី ដោយមានការឯកភាពពីថ្នាក់ដឹកជំនាញ ទើបអង្គភាពសុីម៉ាក់ធ្វើការកំទេច បំផ្ទុះចោល »។

យោងតាមសម្តី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានអោយដឹងថា គ្រាប់បែកកំណត់ម៉ោងនោះ គឺជាគ្រាប់បែកកែច្នៃ ហើយអ្នកដែលដាក់បង្កៃគ្រាប់បែបនោះ គឺជាជនអនាមិក ដែលមានបំណងចង់ធ្វើអោយក្រុងប៉ោយប៉ែត មានការភ្ញាក់ផ្អើលតែម្តង។


យោងតាមគណនីហ្វេសបុកឈ្មោះ ការសែត អង្គរថែមស៍ The Angkor Times News បានបង្ហោះថា «ភ្ញាក់ផ្អើលអស់សមត្ថកិច្ចមួយខេត្តបន្ទាយមានជ័យ ក្រោយប្រទះឃើញគ្រាប់បែកបង្កៃនៅក្នុងកាស៊ីណូហ្គោលដិនក្រោម
នៅថ្ងៃទី ១០ ខែ គុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង១៧និង១០នាទី នៅក្នុងអាគារក្រុមហ៊ុនកាសុីណូ ក្រោន វិន័រស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ភូមិក្បាលស្ពាន១ សង្លាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឃាត់ជនសង្ស័យឈ្មោះឡាយ គឹមលាង ហៅម៉ៅ អាយុ៣៩ឆ្នាំភេទប្រុស ជនជាតិខ្មែរ ស្រុកកំណើតជំរុំសាយធូ ព្រំដែន ទីលំនៅបច្ចុប្បន្នគ្មាន បានចូលទៅក្នុងបន្ទប់ទឹករួម ក្នុងកាសុីណូ ក្រោន ហើយ យកចេញឧបករណ៍មួយ សង្ស័យជាគ្រឿងផ្ទុះយកមកហែក ទើបសន្តិសុខក្រុមហ៊ុនបានឃើញដេញអោយយកមកដាក់នៅមុខកាសុីណូ។ លុះដល់ម៉ោង១៩និង៤០ នាទី ដោយមានការឯកភាពពីថ្នាក់ដឹកជំនាញ ទើបអង្គភាពសុីម៉ាក់ធ្វើការកំទេច បំផ្ទុះចោល »។


Post a Comment (0)