ជួយស៊ែរបន្ដផង…! សារពី Nil Moli NaKa ផ្ញើជូនបងប្អូន ដែលចូលចិត្តញុំាភេសជ្ចះ ប៉ូវកំលាំងរៀងរាល់ថ្ងៃ ប្រយ័ត្នណាជួបរឿង ដូចបងជីដូនមួយខ្ញុំ

ហ្វេសបុកៈ កាលពីម្សិលមិញនេះ មានគណនីហ្វេសបុកមួយ មានឈ្មោះថា Nil Moli NaKa បានបង្ហោះសារខ្លីមួយ លើបណ្ដាញសង្គមថា “ម្សិលមិញបងស្រីជីដូនមួយខ្ញុំបាន​ ឈឺពោះត្រង់ផ្នែកខាងស្តាំ២ថ្ងៃ​ គិតថាឈឺធម្មតាៗ​ លេបថ្នាំ​បានត្រឹមធូរ​ ក៏បន្តឈឺយ៉ាងខ្លាំង​រហូតសន្លប់​ បន្ទាប់មកពួកខ្ញុំក៏បព្ចូានគាត់ទៅមន្ទេីរពេទ្យសង្គ្រោះបន្ទាន់​ ដេីម្បីអេកូ​ អ្វីដែរចេញមកគឺ​ 👾 មានខ្ទុះនៅក្នុងស្នែងពោះវៀន​ ត្រូវវះកាត់ភ្លាមៗ​ ការវះកាត់ជោគជ័យ​!



☠️បព្ជាក់ថា​= ភេសជ្ជះកំប៉ុង​ ដូចជា​ គោជល់​ ភេសជ្ជះប៉ូវកំលាំងផ្សេងៗ​ ព្រោះគាត់ចូលចិត្តផឹកជារៀងរាល់ថ្ងៃ​ មួយថ្ងៃមិនក្រោម​3កំប៉ុង ទេ! ចុងក្រោយគឺបែបនេះ​ ចង់បង្ហាញប្រាប់ថា​ គួរតែស្រលាញ់សុខភាព​ស្រលាញ់ជីវិតខ្លួនអែងផង​ គួរកាត់បន្ថយបាន​កាត់ទៅ! នេះបេីសង្គ្រោះមិនទាន់បែកខ្ទុះពេញពោះវៀនមិនខាត!!! ស្រលាញ់សុខភាព​ ស្រលាញ់ជីវិត​ កុំបណ្តាយខ្លួនពេក!” ។




ហេតុដូចនេះ សូមណែនាំបងប្អូនមួយចំនួន ដែលចូលចិត្ត ញុំាភេសជ្ជះទាំងអស់នេះ សូមមេត្តាកាត់បន្ថយខ្លះទៅ អ្នកគួរញុំាពេលណា ដែលបើកបរ ឬក៏ងងុយគេខ្លាំង ជាពិសេសឪពុកម្ដាយគ្រប់រូប ដែលចូលចិត្តឲ្យកូនតូចៗ ញុំានៅរបស់បែបនេះ គួរតែហាមពួកគាត់ និងលែងឲ្យឈប់ញុំាទៀត ព្រោះវាមិនល្អទេសំរាប់សុខភាពក្មេង ៕

0 Comments

Previous Post Next Post