ហ្វេសបុកៈ កាលពីម្សិលមិញនេះ មានគណនីហ្វេសបុកមួយ មានឈ្មោះថា Nil Moli NaKa បានបង្ហោះសារខ្លីមួយ លើបណ្ដាញសង្គមថា “ម្សិលមិញបងស្រីជីដូនមួយខ្ញុំបាន ឈឺពោះត្រង់ផ្នែកខាងស្តាំ២ថ្ងៃ គិតថាឈឺធម្មតាៗ លេបថ្នាំបានត្រឹមធូរ ក៏បន្តឈឺយ៉ាងខ្លាំងរហូតសន្លប់ បន្ទាប់មកពួកខ្ញុំក៏បព្ចូានគាត់ទៅមន្ទេីរពេទ្យសង្គ្រោះបន្ទាន់ ដេីម្បីអេកូ អ្វីដែរចេញមកគឺ 👾 មានខ្ទុះនៅក្នុងស្នែងពោះវៀន ត្រូវវះកាត់ភ្លាមៗ ការវះកាត់ជោគជ័យ!

☠️បព្ជាក់ថា= ភេសជ្ជះកំប៉ុង ដូចជា គោជល់ ភេសជ្ជះប៉ូវកំលាំងផ្សេងៗ ព្រោះគាត់ចូលចិត្តផឹកជារៀងរាល់ថ្ងៃ មួយថ្ងៃមិនក្រោម3កំប៉ុង ទេ! ចុងក្រោយគឺបែបនេះ ចង់បង្ហាញប្រាប់ថា គួរតែស្រលាញ់សុខភាពស្រលាញ់ជីវិតខ្លួនអែងផង គួរកាត់បន្ថយបានកាត់ទៅ! នេះបេីសង្គ្រោះមិនទាន់បែកខ្ទុះពេញពោះវៀនមិនខាត!!! ស្រលាញ់សុខភាព ស្រលាញ់ជីវិត កុំបណ្តាយខ្លួនពេក!” ។


ហេតុដូចនេះ សូមណែនាំបងប្អូនមួយចំនួន ដែលចូលចិត្ត ញុំាភេសជ្ជះទាំងអស់នេះ សូមមេត្តាកាត់បន្ថយខ្លះទៅ អ្នកគួរញុំាពេលណា ដែលបើកបរ ឬក៏ងងុយគេខ្លាំង ជាពិសេសឪពុកម្ដាយគ្រប់រូប ដែលចូលចិត្តឲ្យកូនតូចៗ ញុំានៅរបស់បែបនេះ គួរតែហាមពួកគាត់ និងលែងឲ្យឈប់ញុំាទៀត ព្រោះវាមិនល្អទេសំរាប់សុខភាពក្មេង ៕
Post a Comment (0)