ពិតជាដំណឹងល្អមែន! មានថ្នាំវ៉ាក់សាំង​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែមហើយ

បរទេស៖ លោកវិជ្ជបណ្ឌិត Denise Faustman ជានាយកមន្ទីរពេទ្យពិសោធន៍ Massachusetts General Hospital នៅបូស្តុនបានបង្កើតឱ្យមានការភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង អំពីលទ្ធផលវ៉ាក់សាំង BCG ត្រូវបានគេដាក់បង្ហាញកាលពីពេលថ្មីៗនេះ។

នៅក្នុងដំណាក់កាលនេះ យើងបានធ្វើការវិនិច្ឆ័យ ដើម្បីបង្ហាញជាការឆ្លើយតបទៅនឹងជំងឺដ៏សំខាន់ ហើយវាជាគោលដៅដ៏ធំរបស់យើង ក្នុងការរកវិធីការពារជំងឺមួយនេះ ដែលបង្កក្ដីព្រួយបារម្ភដល់មនុស្សទូរទាំងពិភពលោក អស់រយៈពេលជាយូរមកហើយ។ យើងបានធ្វើការសាកល្បងជាថ្មីម្ដងទៀត ជាមួយនឹងមនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ អស់រយៈពេលជាច្រើនឆ្នាំ។ នេះមិន មែនជាការសាកល្បងនោះទេ, ជំនួសមកវិញ យើងកំពុងតែព្យាយាមបង្កើតរបបដែលនឹងព្យាបាលជំងឺមានកម្រិតខ្ពស់ នេះគឺការអះអាងរបស់វេជ្ជបណ្ឌិតលោក Denise។


នេះជាការស្រាវជ្រាវថ្មីមួយ ដែលទើបនឹងបង្ហាញកាលពីថ្មីៗនេះ ដោយមានទំហំនៃការស្រាវជ្រាវទៅលើអ្នកដែលមានអាយុក្នុងចន្លោះពី ១៨ ទៅ ៦០ឆ្នាំ នឹងត្រូវបានធ្វើការចាក់នូវវ៉ាក់សាំងមួយនេះ។ វ៉ាក់សាំងមួយនេះ គឺមានការចាក់ចំនួន ២ ដងក្នុងរយៈពេល ៤ សប្តាហ៍ ហើយមានការចាក់ម្តងទៀតនៅក្នុងរយៈពេល ៤ ខែក្រោយ។


ទស្សនាវដ្តី Diabetes Care បានផ្សព្វផ្សាយនូវលទ្ធផលនៃការសិក្សាមួយនេះ ទៅតាមការវិភាគកន្លងមក ដោយផលប៉ះពាល់មួយនេះ គឺមានការទាក់ទងទៅនឹងកុមាព្រមទាំងអ្នកជំងឺទឹកនោមផ្អែមផ្ទាល់ ដែលមានអាយុចន្លោះពី ៥ ទៅ ១៨ ឆ្នាំ។ លទ្ធផលបានបង្ហាញមកថា ថ្នាំវ៉ាកសាំងមានឈ្មោះថា BCG ហើយវាមានការបង្កើនអត្រាជួយឱ្យកុមាររួចផុតពីគ្រោះថ្នាក់នេះបាន៕

0 Comments

Previous Post Next Post