អស់បារម្មណ៍ពីរង្វង់ភ្នែកខ្មៅធានាបាត់ ១០០%

ជាការពិតណាស់ រង្វង់ភ្នែកខ្មៅគឺជាក្ដីបារម្មណ៍យ៉ាងខ្លាំងរបស់មនុស្សស្រីព្រោះ វាធ្វើអោយសម្រស់របស់យើងធ្លាក់ចុះមួយកំរិត។ ហើយពួកគេហ៊ានចំណាយលុយជាច្រើនដើម្បីទិញផលិតផលថ្លៃៗ មកប្រើតែមិនបានផល , ប៉ុន្ដែនូវថ្ងៃនេះយើងបង្ហាញអ្នកទាំងអស់គ្នាធ្វើឡេលាបក្រោមភ្នែកធម្មជាតិ ដោយមានប្រសិទ្ធខ្ពស់ ចំណាយលុយតិច នឹងទទួលបានលទ្ធផលក្នុងរយះពេលខ្លីថែមទៀតផង



គ្រឿងផ្សំ


  • ដំឡូងបារាំង ១ដុំ
  • ទឹកប៉េងប៉ោះ ១ ផ្លែ
  • Aloe Vira Gel ២ ស្លាបព្រា
  • ត្រសក់ ១ផ្លែ
  • ប្រេង Almond ២ ស្លាបព្រា(អាចរកទិញបាននៅផ្សាទំនើប)


វិធីធ្វើ

យកដំឡូងបារាំងទៅក្រឡុកអោយម៉ត់ ហើយចាក់ដាក់ដំរង យកស្លាបព្រាមកតប់អោយចេញអស់ទឹក ចំណែកត្រសក់ឈូសអោយល្អិត ហើយច្របាច់វាយកទឹក ហើយប៉េងប៉ោះត្រូវច្របាច់វាយកទឹកដាក់ដោយឡែកពីគ្នា។ យកចានមួយមកដាក់ទុកលាយល្បាយនេះ ដោយដាក់ ទឹកដំឡូង ២ស្លាបព្រា ទឹកត្រសក់ ២ស្លាបព្រា ទឹកប៉េងប៉ោះ ២ស្លាបព្រា ថែមAloe Vira Gel ២ស្លាបព្រា នឹង ប្រេងAlmond ២ស្លាបព្រា ទៀត។ កូរវាអោយសព្វល្អ ហើយទុកវាក្នុងក្រឡស្អាតមួយ ទុកវាក្នុងទូរទឹកកក អាចប្រើបាន ៥ថ្ងៃ លាបវារាល់យប់មុនពេលចូលគេង។ វិធីនេះហ្នឹងជួយអោយរង្វង់ភ្នែករបស់អ្នក បាត់ខ្មៅ ១០០%។

0 تعليقات

أحدث أقدم