ដាស់តឿនដល់អ្នកដែល មានបំណងចង់​ធ្វើការវះកាត់ពង្រីកសុដន់ មើលអោយហើយទៅ ប្រយ័ត្នជួបរឿងអកុសលបែបនេះ

ជារឿយៗ​យើង​តែងតែ​លឺព័ត៌មាន ពាក់ព័ន្ធ​ទៅនឹង​ការកែ​សម្ភស្ស​ខុសបច្ចេកទេស ដែលបណ្តាលអោយ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ហើយអាច​ឈាន​ដល់​ការស្លាប់​ថែមទៀត​ផង។ ជាពិសេសការវះកាត់​ពង្រីក​ដើមទ្រូង​នេះតែម្តង។ តួយ៉ាង​ដូចករណី​នារីជនជាតិ​ថៃម្នាក់នេះ បានជួប​រឿងអកុសល ក្រោយ​ការវះកាត់​ពង្រីងដើមទ្រូង ដែលធ្វើ​ជីវិត​របស់​នាងប៊ិះនឹងត្រូវស្លាប់ ក្រោមកាំបិតពេទ្យ។


អតីត​តារា​ចម្រៀង​ថៃម្នាក់ ដែលមាន​ឈ្មោះថា Jeeranan “May” Kitprasarn បានសម្រេចចិត្តធ្វើ​ការវះ​កាត់​ពង្រីកសុដន់ របស់នាង​ កាលពីខែធ្នូ ឆ្នាំមុន​នៅឯមន្ទីរពេទ្យ Seoul’s Grand Plastic Surgery ប៉ុន្តែជា​អកុសល​ជីវិត​របស់នាង ប៊ិះនឹង​ត្រូវបាត់បង់ ក្រោម​កាំបិតពេទ្យ។


យោង​តាមការ​ចុះផ្សាយ​នៅលើ​គេហទំព័រ Coconuts Media បានអោយដឹងថា ការវះកាត់នោះ បាន​បណ្តាល​អោយ​មាន​ការ​ឆ្លង​មេរោគ​​ទៅក្នុងឈាម ហើយនាង​ត្រូវបាន​​បញ្ជូន​ទៅ​កាន់មន្ទីរពេទ្យដើម្បី​សង្គ្រោះបន្ទាន់។ នៅពេលនោះ​ឳកាស​រស់រាន​មានជីវិត​របស់នាង គឺមាន​ត្រឹមតែ ១០% តែប៉ុណ្ណោះ។ ក្រោយ​ហេតុការណ៍​ដ៏អកុសល​នេះ​បានកើត​ឡើង អ្នកនាង May ត្រូវវះកាត់​យកស៊ីលីកូន ហើយនឹង Puss ចេញពីក្នុង​សុដន់​របស់នាង ហើយ​សម្អាត​ត្រង់ផ្នែក​ដែល​ឆ្លងមេរោគ។



នាងត្រូវ​​ទទួលការ​វះកាត់​ចំនួន​ ៣ ដង ដែលធ្វើ​អោយ​ស្មា និងដៃរបស់នាង អាចធ្វើ​ចលនាបានត្រឹមតែ ៩០ ទៅ ១៨០ ដឺក្រេតែប៉ុណ្ណោះ។ ថ្វីត្បិតតែ​ជីវិត​របស់នាង អាចដណ្តើម​ចេញពី​ចង្កូម​មច្ចុរាជវិញបានក៏​ដោយ ប៉ុន្តែសព្វថ្ងៃនេះ នាងនៅតែ​បន្តការព្យាបាល ដោយចលនា​ទៅលើស្មា និង ដៃរបស់នាង។
គ្រូពេទ្យរបស់នាង​ មិនបាន​ធានាថា ​នាងនឹង​ជាសះស្បើយ​ពេញលេញ​ឡើងវិញ រឺអត់ទេ គ្រាន់តែដឹងច្បាស់ថា​នាងមិន​អាច​បំបៅ​កូន​ដោយ​ទឹកដោះ​បានទេ។


យោងតាម​​សំដី​របស់នាង បានអោយ​ដឹងថា «គ្រូពេទ្យមិនប្រាកដថា តើដៃរបស់ខ្ញុំនឹងអាចបត់បែន​បាន ៣៦០ ដឺក្រេ ហើយអាច​នឹង​វិល​ត្រលប់មក ដូចដើមវិញបានរឺអត់ទេ ប៉ុន្តែវាត្រូវការ​ពេលវេលា យ៉ាងហោចណាស់ក៏ ៦ ខែ ទៅមួយឆ្នាំ​ក្នុងការព្យាបាល»។



នាងបន្តទៀតថា «ឥឡូវនេះ សុដន់​របស់ខ្ញុំ​មាន​អារម្មណ៍ថា ស្ពឹកទាំងស្រុង​តែម្តង។ ខ្ញុំថែមទាំងមាន​ស្លាកស្នាម​ដ៏ធំមួយ នៅលើ​ដើមទ្រូង​របស់ខ្ញុំ​ទៀតផង។ គ្រូពេទ្យ​ប្រាប់ខ្ញុំថា វាត្រូវការ​ពេលវេលាយ៉ាងតិច ១ រឺ ២ ឆ្នាំ ដើម្បីជាសះស្បើយ»។


ទោះបី​ជាយ៉ាង​ណាក៏​ដោយ អតីត​តារា​ចម្រៀង​រូបនេះ ក៏គ្រោងនឹង​ដាក់ពាក្យ​បណ្តឹង​​​ប្តឹង​ទៅកាន់មន្ទីរពេទ្យនេះ នៅឯ​ប្រទេស​កូរ៉េខាងត្បូង ហើយនឹង​ភាគី​ដែលពាក់ព័ន្ធ ដោយ​ទាមទារ​សំណងជា ទឹកប្រាក់ចំនួន ២០លានបាត (ប្រហែល ៦០០ ០០០ដុល្លាអាមេរិច) ក្រោយពេលដែលជាសះស្បើយ។
មន្ទីរពេទ្យ​ដែល​ជាដៃគូ ដែលមាន​មូលដ្ឋាន​នៅប្រទេសថៃ ហើយរួមទាំង​ភ្នាក់ងារ​ថៃ ដែលបាន​ជួយ​សម្របសម្រួល ក្នុងប្រតិបត្តិការនេះ ក៏ត្រូវបាន​រួមបញ្ជូល​ទៅក្នុង ករណី​ដែលបាន​គ្រោងទុកនេះផងដែរ។

យោងតាមសំដីលោក Wanchai Sornsiri ដែលជាមេធាវី របស់​ជនរងគ្រោះ​បាននិយាយ​ថា ការខិតខំ​ប្រឹងប្រែង​តាមផ្លូវច្បាប់នេះ គឺដើម្បី​ទាមទារ​សំណង់​លើការ​ព្យាបាល​រូបរាងកាយ ផ្លូវចិត្ត ហើយនឹង​ហិរញ្ញាវត្ថុ​របស់នាង។ លោក Wanchai បានលើកឡើងថា «ពួកយើង​កំពុងរៀបចំភស្តុងតាង ដើម្បីដាក់ពាក្យប្តឹង ទៅមន្ទីរពេទ្យកូរ៉េ និងមន្ទីរពេទ្យថៃ ក៏ដូចជាភ្នាក់ងារជនជាតិថៃផងដែរ»៕

0 تعليقات

أحدث أقدم