ស្ត្រីម្នាក់បានស្គាល់គ្នាហ្វេសប៊ុកបានកន្លះខែខាងប្រុសសុំណាត់ដើរលេងជិះម៉ូតូឌុបពីបន្ទប់ជួលមកផ្សារទំនើបសុវណ្ណាហើយថាអោយយកកាបូបលុយទុកក្នុងកែបម៉ូតូរួចអោយចុះពីលើម៉ូតូបើករត់គេចបាត់យំសោករត់មកប្ដឹងសមត្ថកិច្ចជួយអន្តរាគមន៍ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០១៩នៅចំណុចមុខផ្សារទំនើបសុវណ្ណា ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ជនរងគ្រោះឈ្មោះវណ្ណ សុគន្ធា ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជា ស្នាក់នៅបន្ទប់ជួលនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ទាំងទឹកភ្នែកថាគាត់ដោយស្គាល់ជាបុរសម្នាក់អាខានហ្វេសប៊ុកជនឆបោកមានឈ្មោះ Love Reach បានប្រហែលជិតកន្លះខែនិងបាននិយាយគ្នាតាមឆាតហ្វេសប៊ុករហូតដល់ព្រឹកមិញនេះបុរសនោះបានណត់ខ្លួនបបួលទៅដើរកំសាន្តមាត់ទន្លេនិងផ្សារទំនើប
ក្រោយមកក៏ព្រមដើរលេងជាមួយបន្ទាប់បុរសនោះជិះម៉ាកស្គុបពីពណ៍សមិនចាំស្លាកលេខហើយរហូតជិះម៉ូតូមកដល់ចំណុចផ្សារទំនើបសុវណ្ណាក៏បានឈប់ម៉ូតូ ហើយបុរសដែលទើបនិងស្គាល់គ្នាអោយគាត់ចុះពីលើម៉ូតូសិនដើម្បីយកម៉ូតូទៅផ្ញើរនៅកន្លែងសន្តិសុខព្យាយាមតែដឹងអីមុខមាត់ស្អាតបាតបែរជាចរិតជាងឆ្កែទៅទៀតបើកម៉ូតូរត់គេចខ្លួនបាត់
ហើយកាបូបគាត់ដែលទុកក្នុងកែបម៉ូតូដែលសម្ភារៈក្នុងនោះរួមមាន ទូរស័ព្ទចំនួន២គ្រឿងម៉ាកអាយហ្វូនសិចនិងម៉ាកសាំងសុងរួមនិងលុយដុល្លាជិត២០០ដុល្លាសៀវភៅធានាគារនិងប ស ក ក៏បាត់បង់អស់គ្មានសល់អ្វី ។ ស្រី្តរងគ្រោះបន្តថាដោយរត់មកប្ដឹងសមត្ថកិច្ចទាំងទឹកភ្នែកហើយទ្រព្យសម្បត្តិលុយកាក់និងទូរស័ព្ទវាមិនសំខាន់ទេតូចចិត្តកើតមកអាយុប៉ុណ្ណឹងហើយនៅតែចាញ់បោកគេទៀតទើបអោយសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវតាមចាប់អាប្រុសព្រានមកដាក់ទោសចាត់ការតាមផ្លូវច្បាប់កុំអោយមនុស្សអាក្រក់ទៅបោកនារីផ្សេងទៀត។
សមត្ថកិច្ចនគរបាលរដ្ឋបាលទំនប់ទឹក ខណ្ឌចំការមនបានអោយដឹងថាមានបង្កការភ្ញាក់ផ្អើលនិងសន្តិសផ្សារទំនើបសុណ្ណាទូរស័ព្ទថាបុរសម្នាក់បោកយកកាបូបពីស្ត្រីរងគ្រោះជាបុគ្គលិកស្រាវបៀររួចក៏ប្រញាប់ចុះទៅកន្លែងកេីតហេតុសាកសួរនាំនារីរងគ្រោះដូចការៀបរាប់ខាងលើដោយខ្លាចមានការយល់ច្រលំក៏នារីនោះតាមរកតាមចំណាតម៉ូតូផ្ញើរនៅផ្សារហើយដើរកអស់ចិត្តគិតថាជារឿងការពិតនិងនាំស្ត្រីរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅនគរបាលដើម្បីធ្វើការស្រាវជ្រាវតាមរកជនឆបោកយកមកដាក់ទោសចាត់ការតាមផ្លូវច្បាប់អោយទល់តែបាន ៕
Post a Comment (0)