អាណិតណាស់…ក្មេងស្រីអាយុ០៥ឆ្នាំ​ម្នាក់ម្នាក់ទៀតហើយ ដែលត្រូវបានជនល្មោភកាមចាប់រំលោភ

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីធ្វើសកម្មភាពរំលោកភលើក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ចំណុចភូមិត្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។



ជនសង្ស័យដែលរំលោភក្មេងស្រីនោះ មានឈ្មោះធី ម៉េងជី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានទីលំនៅភូមិឃុំកើតហេតុ)។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ អ.ឆ.អ ភេទស្រី អាយុ៥ឆ្នាំ ជនជាតិខ្មែរ មានឪពុកឈ្មោះ អ៊ុក អុល អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងម្តាយឈ្មោះ យ៉េន សុខខេន អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានទីលំនៅភូមិឃុំកើតហេតុ)។




ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានអង្គុយលេងផ្ទះយាយ ដែលស្ថិតក្នុងភូមិជាមួយគ្នា ពេលកំពុងលេងយ៉ាងសប្បាយរីករាយនោះ ស្រាប់តែលេចមុខជនសង្ស័យមកនិយាយលួងលោមល្បួងក្មេងស្រីរងគ្រោះ ដោយប្រាប់ថា ម៉ោះ ទៅមើលគេជល់មាន់ ពេលនោះក្មេងស្រីរងគ្រោះបានឡើងជិះកង់ជាមួយជនសង្ស័យចេញបាត់ទៅ។


បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន និងចាត់ការតាមនីតិវិធីច្បាប់៕

0 تعليقات

أحدث أقدم