ហួសថ្លែង!! ប្រឆាំង​​​ម្ដាយ​​​យក​​​ប្រពន្ធ​​​អ្នក​​​ក្រតែ​​​ពេល​​​ម្ដាយ​​​ឈឺស្ទើរស្លាប់កូនប្រសារបែរជាធ្វើរឿងមួយនឹកស្មានពុំដល់

ឪពុក​-​ម្ដាយ​​​គ្រប់​​​រូប សុទ្ធតែ​​​ប្រាថ្នា​​​ចង់​​​ឲ្យ​​​កូន បាន​​​ខ្ពស់​​​មុខ​​​ខ្ពស់​​​មាត់ រស់​​​នៅ​​​សុខ​​​ស្រួល​​​លើ​​​គំនរ​​​ទ្រ​ព្យ​​​សម្បត្តិ ទើប​​​ព្យាយាម​​​រើស​​​កូន​​​ប្រសា​​​អ្នក​​​មាន​។ ប៉ុន្តែ​​​មិន​​​មែន​​​ការ​​​សម្រេច​​​ចិត្ត​​​នោះ សុទ្ធតែ​​​ត្រឹម​​​ត្រូវ​​​ទេ ហើយ​​​ក៏​​​មិន​​​អាច​​​ឲ្យ​​​កូន​​​រស់​​​នៅ​​​ដោយ​​​មាន​​​សុភម​ង្គ​ល​​​ទាំង​​​អស់​​​ដែរ​។ ជាក់​​​ស្ដែង អ្នក​​​ម្ដាយ​​​ម្នាក់ បាន​​​ព្យាយាម​​​រើស​​​រក​​​ប្រពន្ធ​​​ជា​​​អ្នក​​​មាន​​​ឲ្យ​​​កូន​​​ប្រុស ប៉ុន្តែ​​​កូន​​​ប្រុស​​​បែរ​​​ជា​​​មិន​​​ស្រលាញ់ ហើយ​​​ប្រឆាំង​​​ទាមទារ​​​រៀប​​​ការ​​​ជាមួយ​​​ប្រពន្ធ​​​ជា​​​កូន​​​អ្នក​​​ក្រ​​​ម្នាក់​​​ទា​ល់​​​តែ​​​បាន​។ ក្រោយ​​​មក អំពើ​​​ល្អ​​​របស់​​​នាង និង​​​ចរិត​​​តស៊ូ​​​អំណត់​​​ព្យាយាម បាន​​​ធ្វើ​​​ឲ្យ​​​ម្ដាយ​​​​ពេញ​​​ចិត្ត​​​នៅ​​​ដង្ហើម​​​ចុង​​​ក្រោយ ហើយ​​​ប្រគល់​​​ម​រតក​​​ដ៏​​​ភ្ញាក់​​​ផ្អើល​​​ឲ្យ​​​ប្ដី​​​ប្រពន្ធ​​​មួយ​​​គូ​​​នេះ​។​

អ្នក​​​ម្ដាយ​​​មេ​​​មា​យ​​​ស្ដុក​​​ម្នាក់ មាន​​​កូន​​​ប្រុស​​​ទាំង​​​អស់ ៤​​នាក់ ហើយ​​​រៀប​​​ការ​​​មាន​​​ប្រពន្ធ​​​អស់ ៣​​នាក់​​​ទៅ​​​ហើយ នៅ​​​តែ​​​កូន​​​ប្រុស​​​ទី​៣ ដែល​​​ជា​​​អ្នក​​​រៀន​​​សូត្រ​​​ចេះ​​​ដឹង បែរ​​​ជា​​​មិន​​​ងាយ​​​នឹង​​​យក​​​ប្រពន្ធ​​​តាម​​​ចិត្ត​​​ម្ដាយ​។ កូន​​​ប្រុស ៣​​នាក់​​​មុន បាន​​​ប្រពន្ធ​​​សុទ្ធតែ​​​ជា​​​កូន​​​អ្នក​​​មាន ជា​​​អ្នក​​​រកស៊ី​​​ធូរធារ​​​ទាំង​​​អស់ ដោយ ២​​នាក់​​​បែក​​​ផ្ទះ​​​ទៅ​​​នៅ​​​ខាង​​​ស្រី ចំណែក​​​កូន​​​ប្រុស​​​ពៅ និង​​​កូន​​​ប្រុស​​​ទី​៣ នៅ​​​ជាមួយ​​​ម្ដាយ​​​ក្រោម​​​ដំបូល​​​ធំ​​​មួយ​។​
តាម​​​ពិត​​​ទៅ អ្នក​​​ម្ដាយ​​​នេះ ជា​​​អ្នក​​​រកស៊ី​​​លក់​​​គ្រឿង​​​អ​ល​ង្កា​រ​​​ជាមួយ​​​ប្ដី​​​នៅ​​​ផ្សារ ប៉ុន្តែ​​​ពេល​​​ប្ដី​​​ស្លាប់​​​ទៅ ក៏​​​សម្រាក​​​នៅ​​​ផ្ទះ ព្រោះ​​​មាន​​​វ័យ​​​កាន់​​​តែ​​​ចាស់​​​ទៅ​​​ហើយ​។ កូន​​​ប្រុស​​​បង ២​​នាក់ បាន​​​ប្រពន្ធ សុទ្ធតែ​​​ជា​​​កូន​​​អ្នក​​​រកស៊ី​​​លក់​​​គ្រឿង​​​អ​ល​ង្កា​រ​​​ដួច​​​គ្នា ចំណែក​​​កូន​​​ពៅ បាន​​​ប្រពន្ធ​​​ជា​​​កូន​​​ថៅកែ​​​សំណង់ ដែល​​​គ្រប់​​​គ្នា​​​គិត​​​ថា​​​ធ្វើ​​​ឲ្យ​​​ម្ដាយ​​​រីក​​​មុខ​​​ដូច​​​គ្រាប់​​​ជី ត្បិត​​​កូន​​​ប្រសា​​​សុទ្ធតែ​​​ជា​​​កូន​​​អ្នក​​​មាន​។ ប៉ុន្តែ​​​ធាតុ​​​ពិត កូន​​​ប្រុស​​​បង​​​ទាំង​២​នាក់ មិន​​​ដែល​​​មក​​​អើត​​​ម្ដាយ​​​ឡើយ ចំណែក​​​កូន​​​ពៅ​​​នៅ​​​ផ្ទះ ចេះ​​​តែ​​​ដើរ​​​លេង​​​ជា​​​មួយ​​​ប្រពន្ធ​​​ដែល​​​ជា​​​អ្នក​​​ធ្វើ​​​ខ្លួន​​​បែប​​​យុវ​វ័យ មិន​​​សូវ​​​ចេះ​​​រ​វល់​​​រក​​​ស៊ី​​​ឡើយ​។​


មាន​​​តែ​​​កូន​​​ទី​៣ នេះ​​​ហើយ ជា​​​អ្នក​​​បម្រើ​​​ទឹក​​​ក្ដៅ ត្រជាក់ ពេល​​​ម្ដាយ​​​ត្រូវ​​​ការ​។ កូន​​​ប្រុស​​​ទី​៣​​នេះ ឆ្នាំ​​​ម​មែ ដែល​​​មាន​​​អាយុ ២០​​ឆ្នាំ​​​ក្រាស់​​​ទៅ​​​ហើយ ប៉ុន្តែ​​​គ្មាន​​​ចិត្ត​​​ចង់​​​រៀប​​​ការ​​​ជាមួយ​​​នារី​​​ណា​​​សោះ ព្រោះ​​​រូប​​​គេ​​​គិត​​​តែ​​​រៀន​​​សូត្រ និង​​​ជា​​​អ្នក​​​រៀន​​​បាន​​​ខ្ពស់​​​ជាង​​​គេ ក្នុង​​​ចំណោម​​​កូន​​​ទាំង​៤​។ ម្ដាយ​​​ឃើញ​​​បែប​​​នេះ បាន​​​ណែនាំ​​​ឲ្យ​​​មើល​​​កូន​​​គេ ជា​​​អ្នក​​​រកស៊ី ២ ៣​​នាក់ កូន​​​ប្រុស​​​នេះ​​​បែរ​​​ជា​​​ប្រកែក ហើយ​​​ប្រាប់​​​ថា​​​កូន​​​អ្នក​​​មាន​​​ទាំង​​​នោះ មើល​​​ទៅ​​​​ម្ដាយ​​​ឪពុក​​​ទ​ម្រើ​ស​​​ពេក ចេះ​​​តែ​​​តែង​​​ខ្លួន មិន​​​សូវ​​​ចូល​​​ចិត្ត​​​ទេ​។​
​ពេល​​​រៀន​​​ចប់​​​អនុបណ្ឌិត កូន​​​ប្រុស​​​ទី​៣ បាន​​​ចូល​​​ធ្វើ​​​ការ​​​នៅ​​​ក្រុមហ៊ុន​​​មួយ ជា​​​ប្រធាន​​​ផ្នែក​​​រដ្ឋបាល​។ ពេល​​​នោះ គេ​​​ក៏​​​បាន​​​ចាប់​​​អារម្មណ៍​​​នារី​​​វ័យ​​​ក្មេង​​​ម្នាក់ ដែល​​​បម្រើ​​​ការ​​​ងារ​​​ផ្នែក​​​ផ្ដល់​​​ព័ត៌មាន​។ មើល​​​ទៅ​​​នាង មិន​​​មែន​​​ជា​​​អ្នក​​​ស្អាត​​​ណាស់​​​ណា​​​ទេ ប៉ុន្តែ​​​ជា​​​មនុស្ស​​​ចេះ​​​គួរសម គោរ​ព​​​ចាស់​​​ទុំ សម្ដី​​​ទ​ន់​​​ភ្ល​ន់ មិន​​​ចេះ​​​ឆ្មើង​​​ឆ្មៃ និង​​​ធ្វើ​​​ខ្លួន​​​ឡើយ​។ កូន​​​ប្រុស​​​ទី​៣ បាន​​​ចាប់​​​ផ្ដើម​​​ទាក់​​​ទង ស៊ើប​​​ដឹង​​​ប្រវត្តិ​​​ជា​​​កូន​​​អ្នក​​​ក្រ​​​នៅ​​​ស្រែ​​​ចម្ការ ប៉ុន្តែ​​​នៅ​​​តែ​​​ប្រាថ្នា​​​រៀប​​​ការ​​​ជាមួយ ព្រោះ​​​ស្រលាញ់​​​ចរិយា​​​សម្បត្តិ​​​កម្រ​​​រក​​​បាន​។​
​ថ្ងៃ​​​មួយ រូប​​​គេ​​​បាន​​​នាំ​​​ខាង​​​ស្រី ទៅ​​​ជួប​​​អ្នក​​​ម្ដាយ ព្រម​​​ទាំង​​​រៀប​​​រាប់​​​ដំណើរ​​​រឿង​​​ប្រាប់ និង​​​បញ្ជាក់​​​ទាំង​​​ស្ថានភាព​​​គ្រួសារ​​​ផង​។ ម្ដាយ​​​មិន​​​បាន​​​ជំទាស់​​​ភ្លាម​​​ទេ គ្រាន់​​​តែ​​​បង្ហាញ​​​ទឹក​​​មុខ​​​មិន​​​ពេញ​​​ចិត្ត និង​​​សម្ដី​​​ចុង​​​មាត់​​​ចុង​​​ក ជាមួយ​​​ខាង​​​ស្រី​។ ពេល​​​ខាង​​​ស្រី​​​ត្រលប់​​​ទៅ​​​វិញ ម្ដាយ​​​បាន​​​ហាម​​​ដាច់​​​ខាត មិន​​​ឲ្យ​​​យក​​​ប្រពន្ធ​​​ជា​​​អ្នក​​​ក្រ​​​នោះ​​​ឡើយ ព្រោះ​​​មិន​​​ចង់​​​ជាប់​​​សាច់​​​ឈាម​​​ជាមួយ​​​អ្នក​​​ក្រ​។ ម្យ៉ាង​​​ទៀត នឹក​​​ស្ដាយ​​​កូន​​​ប្រុស​​​ដែល​​​រៀន​​​បាន​​​ខ្ពស់ មាន​​​ទ្រ​ព្យ​​​សម្បត្តិ​​​ច្រើន បែរ​​​ជា​​​ទៅ​​​រៀប​​​ការ​​​ជាមួយ​​​អ្នក​​​មក​​​ពី​​​ស្រែ​​​ចម្ការ​​​ទៅ​​​វិញ​។​
​ទោះ​​​ហាម​​​ឃាត់​​​យ៉ាង​​​ណា ក៏​​​កូន​​​ប្រុស​​​មិន​​​ព្រម​​​ស្ដាប់ ធ្វើ​​​ឲ្យ​​​ម្ដាយ​​​ព្រម​​​រៀប​​​ការ​​​ឲ្យ​​​ទាំង​​​ប​ង្ខំ​។ ចំណែក​​​បង​​​ប្អូន ៣​​នាក់​​​ផ្សេង​​​ទៀត ឃើញ​​​ម្ដាយ​​​មិន​​​ពេញ​​​ចិត្ត​​​កូន​​​ប្រសា ក៏​​​រើស​​​អើ​ង​​​តាម​​​ដែរ​។ រៀប​​​ការ​​​រួច កូន​​​ប្រសា​​​ស្រី​​​នេះ បាន​​​មក​​​រស់​​​នៅ​​​ជាមួយ​​​ម្ដាយ​​​ដែរ ព្រោះ​​​កាល​​​ពី​​​មុន​​​នាង​​​រស់​​​នៅ​​​ផ្ទះ​​​ជួល​​​ប៉ុណ្ណោះ​។ នៅ​​​ក្រោម​​​ដំបូល​​​ផ្ទះ​​​ជាមួយ​​​គ្នា​​​មែន តែ​​​កូន​​​ប្រសា​​​ទី​៣ ដូច​​​ជា​​​អ្នក​​​ដទៃ ម្ដាយ​​​មិន​​​សូវ​​​និយាយ​​​រក ប្អូន​​​ក៏​​​មិន​​​សូវ​​​និយាយ​​​រក មាន​​​តែ​​​ប្ដី​​​ប៉ុណ្ណោះ​​​ដែល​​​ខំ​​​តស៊ូ​​​ជាមួយ​​​គ្នា​។​
​រំលង​​​បាន ១​ឆ្នាំ ដោយសារ​​​ស្ថានភាព​​​មិន​​​ប្រសា កូន​​​ទី​៣ ក៏​​​សុំ​​​បែក​​​ផ្ទះ យក​​​លុយ​​​ដែល​​​ខ្លួន​​​ស​ន្សំ​​​បាន​​​ខ្លះ និង​​​លុយ​​​ដែល​​​សល់​​​ពី​​​ថ្ងៃ​​​ការ​​​ខ្លះ ទៅ​​​ទិញ​​​ផ្ទះ​​​តូច​​​ល្មម​​​មួយ ហើយ​​​ឈ​ប់​​​ធ្វើ​​​ការ​​​មក​​​រកស៊ី​​​វិញ​។ ដោយ​​​ការ​​​ខឹង​​​សម្បា​រ ម្ដាយ​​​មិន​​​បាន​​​ចែក​​​អ្វី​​​ឲ្យ​​​កូន​​​ទី​៣ នេះ ជា​​​ដុំ​​​កំភួន​​​ទេ​។ ចំណែក​​​ប្រពន្ធ​​​វិញ ដឹង​​​ខ្លួន​​​ថា​​​មក​​​ពី​​​ក្រ ទើប​​​ចេះ​​​តែ​​​ខាំ​​​មាត់ សង្កត់​​​ចិត្ត មិន​​​ហ៊ាន​​​មាន​​​ចិត្ត​​​ខឹង​​​ម្ដាយ ឬ​​​បង​​​ប្អូន​​​​ថ្លៃ​​​ដែល​​​ជា​​​អ្នក​​​មាន​​​ទាំង​​​នោះ​​​ទេ​។ ជីវិត​​​រស់នៅ​​​ជាមួយ​​​ប្ដី ដែល​​​ស្រលាញ់​​​ស្មោះ ហើយ​​​នៅ​​​ក្បែរ​​​រាល់​​​ថ្ងៃ គឺ​​​មាន​​​សុភម​ង្គ​ល​​​ណាស់​​​ទៅ​​​ហើយ​។​
​ពេល​​​បុណ្យ​​​ទាន​​​ម្ដងៗ គ្រួសារ​​​កូន​​​ទី​៣​​នេះ​​​ហើយ ជា​​​អ្នក​​​ទៅ​​​លេង​​​ផ្ទះ​​​ម្ដាយ​​​ញឹក​​​ញាប់​។ បង​​​ទាំង​​២ នៅ​​​ខាង​​​ប្រពន្ធ​​​គេ ចំណែក​​​កូន​​​ពៅ ពេល​​​បុណ្យ​​​ទាន ដើរ​​​លេង​​​បាត់ៗ​​​ជាមួយ​​​ប្រពន្ធ​​​គេ គិត​​​តែ​​​ពី​​​សប្បាយ​​​ប៉ុណ្ណោះ​។ កូន​​​ប្រសា​​​ទី​៣ ទៅ​​​លេង​​​ផ្ទះ​​​ម្ដាយ ខំ​​​ធ្វើ​​​ម្ហូប​​​ឆ្ងាញ់​​​ៗ​​​ឲ្យ​​​ម្ដាយ​​​ពិសា តែ​​​ម្ដាយ​​​វិញ​​​ចេះ​​​តែ​​​ថា​​​ទើ​ស​​​នេះ ទើ​ស​​​នោះ ប្រៃ​​​ពេក ផ្អែម​​​ពេក មិន​​​ចេះ​​​ចប់ ព្រោះ​​​អារម្មណ៍​​​មិន​​​ពេញ​​​ចិត្ត​​​តាំង​​​ពី​​​ដើម​​​មក​។ តាម​​​ពិត ម្ហូប​​​ទាំង​​​នោះ ត្រូវ​​​ចិត្ត​​​ណាស់​​​ហើយ តែ​​​មក​​​ពី​​​អារម្មណ៍​​​មិន​​​ព្រម​​​ទទួល នៅ​​​តែ​​​គុំកួន​​​ស្អប់​​​មិន​​​ពេញ​​​ចិត្ត​​​កូន​​​ប្រសា​​​អ្នក​​​ក្រ​។ ចំណែក​​​កូន​​​ប្រសា​​​អ្នក​​​មាន មិន​​​សូវ​​​មក​​​អើត មិន​​​ដែល​​​ធ្វើ​​​ម្ហូប​​​ឲ្យ​​​ទទួល​​​ទាន ឬ​​​គក់​​​ច្របាច់​​​ម្ដង​​​ណា ក៏​​​គិត​​​ថា​​​ល្អ​​​គ្មាន​​​ទាស់​។​
 ពេល​​​វេលា​​​ចេះ​​​តែ​​​កន្លង ឈាន​​​ចូល​​​អាយុ ៦៥​​ឆ្នាំ ម្ដាយ​​​ចាប់​​​ផ្ដើម​​​ធ្លាក់​​​ខ្លួន​​​ឈឺ​​​រហូត​​​សម្រាក​​​នៅ​​​ម​ន្ទីរ​ពេទ្យ​។ ដំបូង​​​ឡើយ កូន​​​ប្រសា​​​ជា​​​អ្នក​​​មាន នាំ​​​គ្នា​​​ទៅ​​​អើត​​​រាល់​​​ថ្ងៃ គក់​​​ច្របាច់​​​មិន​​​ឲ្យ​​​កូន​​​ប្រសា​​​ទី​៣ បាន​​​ទៅ​​​ជិត​​​ទេ ព្រោះ​​​ប្រហែល​​​គិត​​​ថា​​​នៅ​​​សល់​​​ទ្រ​ព្យ​​​សម្បត្តិ​​​ច្រើន​។ ថ្ងៃ​​​មួយ ម្ដាយ​​​បាន​​​ហៅ​​​កូន​​​ទាំង​​​អស់​​​មក​​​ផ្ដាំ បើ​​​សិន​​​ជា​​​គាត់​​​ស្លាប់​​​ទៅ គឺ​​​ផ្ទះ​​​នៅ​​​រាល់​​​ថ្ងៃ​​​ឲ្យ​​​ទៅ​​​កូន​​​ពៅ​​​គេ​។ ក្រៅ​​​ពី​​​នេះ មាន​​​លុយ​​​តិច​​​តួ​ច​​​គ្រាន់​​​ធ្វើ​​​បុណ្យ ព្រោះ​​​គាត់​​​គ្មាន​​​សល់​​​អី​​​ទេ ពេល​​​ប្ដី​​​ស្លាប់​​​បាត់​។​


​កូន​​​បង​​​ទាំង​២ និង​​​ប្រពន្ធ លែង​​​សូវ​​​មក​​​អើត​​​នៅ​​​ពេទ្យ​​​ដូច​​​មុន ព្រោះ​​​និយាយ​​​ថា​​​រ​វល់​​​រក​​​ស៊ី តែ​​​តាម​​​ពិត គឺ​​​មក​​​ពី​​​អស់​​​សង្ឃឹម​​​គ្មាន​​​បាន​​​កេ​រ្តិ៍​​​អ្វី​​​សោះ ហើយ​​​ច្រណែន​​​កូន​​​ពៅ​​​ទៀត​។ ចំណែក​​​កូន​​​ប្រសា​​​ពៅ​​​គេ មិន​​​ចេះ​​​មើល​​​មនុស្ស​​​ចាស់​​​ទេ មើល​​​ទាំង​​​ប​ង្ខំ​​​ចិត្ត ព្រោះ​​​ធ្លាប់​​​តែ​​​តែង​​​ខ្លួន ដល់​​​ពេល​​​មក​​​សំកុក​​​មើល​​​ទឹក​​​ក្ដៅ ទឹក​​​ត្រជាក់ ក៏​​​មិន​​​ធ្លាប់​។ ណា​​​មួយ ធ្លាប់​​​តែ​​​ស្រួល​​​ពី​​​មុន​​​មក ជា​​​កូន​​​អ្នក​​​មាន ស៊ី​​​ស្រាប់​​​ដេក​​​ស្រាប់ ម្ហូប​​​ក៏​​​មិន​​​ចេះ​​​ធ្វើ​​​ឲ្យ​​​ម្ដាយ​​​ពិសា​។​
​​​ចំណែក​​​កូន​​​ប្រសា​​​ទី​៣ ទោះ​​​ធ្លាប់​​​ត្រូវ​​​ម្ដាយ​​​ជេរ មិន​​​ពេញ​​​ចិត្ត ចុង​​​មាត់​​​ចុង​​​ក​​​ដាក់​​​យ៉ាង​​​ណា ក៏​​​មក​​​មើល​​​ម្ដាយ​​​រាល់​​​ថ្ងៃ​។ គក់​​​ច្របាច់ ដេក​​​នៅ​​​ពេទ្យ​​​ជាមួយ​​​ម្ដាយ និង​​​ធ្វើ​​​ម្ហូប​​​ឲ្យ​​​ម្ដាយ​​​ពិសា​​​រាល់​​​ថ្ងៃ គឺ​​​មាន​​​តែ​​​កូន​​​ប្រសា​​​ទី​​៣​​នេះ​​​ឯង​។ ម្ដាយ​​​ឃើញ​​​បែប​​​នេះ ចាប់​​​ផ្ដើម​​​ទ​ន់​​​ចិត្ត និង​​​គិត​​​ម្នាក់​​​ឯង​​​ថា កូន​​​នេះ​​​ម្ដេច​​​ក៏​​​មិន​​​ចេះ​​​ខឹង​​​គាត់ ទោះ​​​គាត់​​​ព្រងើយ​​​កន្តើយ​​​ដាក់​​​បែប​​​ណា ក៏​​​នៅ​​​តែ​​​ញញឹម​​​ទ្រាំ​​​ក្នុង​​​ចិត្ត​។ កូន​​​ប្រសា​​​ទី​៣ ចេះ​​​សព្វ​​​គ្រប់ មិន​​​ដូច​​​កូន​​​ប្រសា ៣​​នាក់​​​ទៀត​​​ទេ​។ គិត​​​ចុះ​​​ឡើង​​​ក៏​​​នឹក​​​ក្នុង​​​ចិត្ត​៖ “​ខ្ញុំ​​​ចេះ​​​តែ​​​ចង់​​​បាន​​​កូន​​​អ្នក​​​មាន មក​​​ធ្វើ​​​កូន​​​ប្រសា តែ​​​មើល​​​ទៅ​​​ដូច​​​ធ្វើ​​​បាប​​​ខ្លួន​​​ឯង​… មាន​​​តែ​​​កូន​​​ទី​៣ នេះ ទោះ​​​ក្រ​​​មែន តែ​​​ចិត្ត​​​បាន​​​ណាស់ ជួយ​​​សព្វ​​​គ្រប់​… មិន​​​គួរ​​​ណា​​​ធ្វើ​​​ចឹង​​​ដាក់​​​នាង​​​ទេ​”​។​


ថ្ងៃ​​​មួយ ម្ដាយ​​​បាន​​​សួរ​​​ទៅ​​​កូន​​​ប្រសា​​​ទី​៣ ថា​៖ “​កូន​​​ខឹង​​​ម៉ាក់​​​ទេ ចេះ​​​តែ​​​មិន​​​ចូល​​​ចិត្ត មិន​​​សូវ​​​និយាយ​​​រក​​​កាល​​​ពី​​​មុន​”​។ កូន​​​ស្រី ហាក់​​​ភ្ញាក់​​​ផ្អើល និយាយ​​​ទាំង​​​ភ័យៗ​​​ថា​៖ “​មិន​​​ខឹង​​​ទេ​​​ម៉ាក់ ខ្ញុំ​​​ធ្លាប់​​​ពិបាក​​​ជាង​​​នេះ​​​ច្រើន​​​ដង អ្វី​​​ក៏​​​ខ្ញុំ​​​ចេះ អ្វី​​​ក៏​​​ខ្ញុំ​​​អាច​​​ធ្វើ​​​បាន​… ប៉ុណ្ណឹង​​​គ្មាន​​​អ្វី​​​ពិបាក​​​ទេ ព្រោះ​​​ម្ដាយ​​​កាល​​​ចិញ្ចឹម​​​កូន​​​ពី​​​តូច លំបាក​​​ជាង​​​នេះ​​​ច្រើន​​​ដង​…”​។​
​​​គ្រាន់​​​តែ​​​លឺ​​​ភ្លាម ម្ដាយ​​​អួ​ល​​​ណែន​​​ក្នុង​​​ចិត្ត នឹក​​​ស្ដាយ​​​ក្រោយ ទ​ង្វើ​​​របស់​​​ខ្លួន​​​ពី​​​មុន​​​មក ក៏​​​និយាយ​​​សុំ​​​ទោស​​​កូន​​​ប្រសា​​​ស្រី​​​ដែល​​​កំដរ​​​ក្នុង​​​ពេទ្យ​​​តែ​​​ម្នាក់​​​ឯង​។ ពេល​​​នោះ គាត់​​​ក៏​​​គិត​​​ក្នុង​​​ចិត្ត​​​ថា​៖ “​មិន​​​គួរ​​​ណា ធ្វើ​​​ចឹង​​​ដាក់​​​នាង​​​ទេ​… មាន​​​លុយ​​​ហើយ រស់នៅ​​​ស្រួល​​​ហើយ មាន​​​កូន​​​ប្រសា​​​ល្អ​​​ចឹង​​​ទៀត ម៉េច​​​មិន​​​ព្រម​… ចង់​​​បាន​​​កូន​​​ប្រសា​​​អ្នក​​​មាន ហើយ​​​តាំង​​​ឯកោ គេ​​​មើល​​​ងាយ គ្មាន​​​អ្នក​​​មក​​​អើត​… គិត​​​ទៅ ចាស់​​​ហើយ ដេក​​​លើ​​​គ្រែ ទើប​​​ស្ដាយ​​​ក្រោយ​”​។​

​ជំងឺ​​​កាន់​​​តែ​​​ធ្ងន់ ជិត​​​ដល់​​​ដំណាក់កាល​​​ចុង​​​ក្រោយ​​​ទៅ​​​ហើយ ម្ដាយ​​​បាន​​​ហៅ​​​កូន​​​ទាំង​៤​​នាក់ មក​​​និយាយ​​​រៀប​​​រាប់​​​ប្រាប់​​​ពី​​​ការ​​​សោក​​​ស្ដាយ​​​របស់​​​ខ្លួន និង​​​លើក​​​សរសើរ​​​កូន​​​ប្រសា​​​ទី​៣ ដែល​​​ពី​​​មុន ធ្លាប់​​​តែ​​​និយាយ​​​ដើម​​​ថា​​​មិន​​​ល្អ​​​នោះ​។ អ្វី​​​ដែល​​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល គឺ​​​ម្ដាយ​​​បាន​​​លាក់​​​ដី​​​មួយ​​​កន្លែង​​​ដែល​​​មាន​​​តម្លៃ​​​ប្រមាណ ២០​ម៉ឺន​​​ដុល្លារ ទុក​​​ចាំ​​​មើល​​​កូន​​​ណា​​​ចិត្ត​​​បាន នឹង​​​ចែក​​​ឲ្យ​។ ពេល​​​នោះ ម្ដាយ​​​បាន​​​ប្រាប់​​​ថា កូន​​​ប្រសា​​​ទី​៣ ជា​​​អ្នក​​​មើល​​​ថែ និង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ជា​​​ច្រើន​​​ខែ ហើយ​​​គាត់​​​នឹង​​​ចែក​​​ដី​​​នោះ​​​ឲ្យ​។​
​កូន​​​ប្រុស​​​ទី​៣ ស្រាប់​​​តែ​​​ប្រកែក​​​នឹង​​​ម្ដាយ មិន​​​ទទួល​​​យក​​​ដី​​​នោះ ដោយ​​​ផ្ទេរ​​​ទៅ​​​ឲ្យ​​​បង​​​ប្រុស​​​ទាំង​២ ចែក​​​គ្នា​​​វិញ ដើម្បី​​​កុំ​​​ឲ្យ​​​ច្រណែន និង​​​និយាយ​​​មុខ​​​បង​​​ប្អូន​​​ទាំង​៣ ថា​៖ “​ប៉ុន្មាន​​​ឆ្នាំ​​​នេះ ខ្ញុំ​​​និង​​​ប្រពន្ធ ចាប់​​​ដៃ​​​គ្នា​​​រក​​​ស៊ី នាំ​​​ចូល​​​ឥ​វ៉ាន់​​​ពី​​​ក្រៅ បាន​​​ធូរធារ​​​គ្រាន់​​​បើ ហើយ​​​មាន​​​ក្រុមហ៊ុន​​២​​ក្នុង​​​ដៃ​… ចឹង​​​ខ្ញុំ​​​មិន​​​យក​​​ដី​​​នោះ​​​ទេ ទុក​​​បង​​​បង​​​យក​​​ចុះ​… អ្វី​​​ដែល​​​ម៉ាក់​​​ចែក​​​ឲ្យ​​​ខ្ញុំ គឺ​​​ចំណេះ​​​វិជ្ជា អ្វី​​​ដែល​​​ជា​​​សំណាង​​​របស់​​​ខ្ញុំ គឺ​​​មាន​​​ប្រពន្ធ​​​ល្អ​​​ម្នាក់ ចេះ​​​រៀប​​​ចំ​​​ទុក​​​ដាក់ និង​​​ជួយ​​​លើក​​​ទឹក​​​ចិត្ត​​​ខ្ញុំ​​​គ្រប់​​​ពេល​”​។​


បង​​​ប្អូន លឺ​​​បែប​​​នេះ​​​ហើយ នាំ​​​គ្នា​​​ខ្មាស​​​អៀន​​​យ៉ាង​​​ខ្លាំង ត្បិត​​​ទ្រ​ព្យ​​​ដែល​​​ម្ដាយ​​​ឪពុក​​​ចែក​​​ឲ្យ​​​ចេះ​​​តែ​​​ហិន​​​ហោច​​​ទៅ ព្រោះ​​​តែ​​​នាំ​​​គ្នា​​​ចាយ​​​វាយ​​​ពេញៗ​​​ដៃ​។ ចំណែក​​​ម្ដាយ​​​វិញ ក៏​​​រំភើប​​​ចិត្ត​​​ស្រក់​​​ទឹក​​​ភ្នែក និង​​​ផ្ដាំ​​​កូន​​​ប្រសា​​​ស្រី ៣​​នាក់​​​ទៀត ឲ្យ​​​មើល​​​គំរូ​​​កូន​​​ប្រសា​​​ទី​៣ ព្រោះ​​​អនាគត​​​ទៅ ពេល​​​ពួក​​​គេ​​​ចាស់​​​ដេក​​​លើ​​​គ្រែ ប្រាកដ​​​ជា​​​ចង់​​​បាន​​​កូន​​ ដែល​​​ជួយ​​​មើល​​​ដូច​​​គ្នា​​​ដែរ ចៀស​​​មិន​​​ផុត​​​នោះ​​​ទេ​។ ចំណែក​​​ការ​​​រើស​​​កូន​​​ប្រសា កុំ​​​គិត​​​លើ​​​ទ្រ​ព្យ​​​សម្បត្តិ​​​ពេក គឺ​​​ត្រូវ​​​គិត​​​លើ​​​អត្តចរិត​​​ផង ព្រោះ​​​ទ្រ​ព្យ​​​អាច​​​ចាយ​​​អស់​​​គ្រប់​​​ពេល តែ​​​អំពើ​​​ល្អ​​​មិន​​​ងាយ​​​រក​​​បាន​​​ឡើយ​៕

0 تعليقات

أحدث أقدم