លោក​ឧកញ៉ាទៀ វិចិត្រ ថា បើអ្នកស្រលាញ់គេហើយ ប្រញាប់សុំគេរៀបការទៅ បើមិនចឹងទេ អ្នកអាចបាត់បង់មនុស្សដែលអ្នកស្រលាញ់បំផុតក៏ថាបាន


ភ្នំពេញ៖ ដូចដែរប្រិយមិត្តបានដឹងរួចមកហើយពីវត្តមានលោក​ឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ ដែលលោកតែងតែជួយដល់លោកយាយ លោកតា​ ដែលគាត់មានជីវភាពលំបាក ពិសេសពេលដែលោកឃើញលោកយាយលោកតា​ លក់ទំនិញនៅតាមផ្លូវជាដើម គឺលោកតែងតែជួយទិញ ព្រមទាំងជូនថវិការដល់គាត់ទៀតផង។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ទៀ វិចិត្រ បានបង្ហោះសារយ៉ាងដូច្នេះថា “បើអ្នកស្រលាញ់គេហើយ ប្រញាប់សុំគេរៀបការទៅ បើមិនចឹងទេ អ្នកអាចបាត់បង់មនុស្សដែលអ្នកស្រលាញ់បំផុតក៏ថាបាន…៚។ទៀ វិចិត្រ រីករាយទិវានៃក្តីស្រលាញ់។ 


លោកឧកញ៉ា ក៏បានបន្ថែមទៀតថា ៖“ប្រាប់ថា ស្រលាញ់ តែមិនដែលមកមើលថែប្រាប់ថា ឃ៊ែរ តែមិនឃើញមករក
ប្រាប់ថា នឹក មួយថ្ងៃៗមិនដែលខលមកជាលេសគ្មានពេលវេលា សូមណែនាំថា កុំស្រលាញ់អី”។ទៀ វិចិត្រ




នៅក្នុងទិវានៃសេចក្តីស្រលាញ់ ជូនពរឲ្យបងប្អូន ពោរពេញទៅដោយស្នាមញញឹម និងរីករាយនៅក្នុងក្រុមគ្រួសារ៕



0 تعليقات

أحدث أقدم