នោះគឺជាដើមអំពិលដុះក្នុងព្រៃមានអាយុជាង ៣០០ ឆ្នាំ ត្រូវបានឈ្មួញនៅខេត្ត ទៀងយ៉ាង ពពាយនាយលក់ក្នុងផ្សារណត្តិឆ្នាំថ្មីនៅព្រៃនគរ ។ ហើយដើមអំពិលភ្នំនេះត្រូវបានដាក់តាំងលក់ក្នុងផ្សារណត្តិ នៅក្រុងព្រៃនគរ ដោយដាក់តម្លៃ ១០០.០០០ ដុល្លារ ។លោក ហ្វុង ដែលជាម្ចាស់ប្រាប់ថា គាត់បានទិញវាកាលពី ៣ ឆ្នាំ មុន នៅតំបន់ព្រៃខេត្តតៃទិញ ។ ព្រោះជាអំពិលដុះក្នុងព្រៃ វាងាយថែណាស់ ។ លោកប្រាប់ថា ទាល់តែប្រើឡានស្ទួចប្រភេទ ១២ តោន ទើបអាចទឹកវាពិទៀងយ៉ាង មកព្រៃនគរបាន ។

ដើមវាមានកម្ពស់ជាង ៨ ម៉ែត្រ ទំហំប្រហែលមនុស្សចាស់ ៣ នាក់ ឱប ស្លឹកបៃតងជាប្រចាំ ហើយការថែទាំត្រូវប្រើជណ្តើរ ។ព្រោះតែ «តស៊ូ» ក្នុងព្រៃ និងមានវ័យចំណាស់ ធ្វើឲ្យដើមរបស់វាឡើងជាពួនៗ ។ពន្លកថ្មីដុះចេញកាន់តែធ្វើឲ្យវាលេចធ្លោរ ។សម្បុរខ្មៅនេះ គឺប្រហែលមកពីចំណាស់ពេកស្ទើរនឹងក្លាយជា… ថ្មទៅហើយ ។លោក ហ្វុង ប្រាប់ថា វាចេញផ្កា ផ្លែ រហូត ។ រយៈពេលលោកដាក់លក់ មានគេមកតថ្លៃយ៉ាងច្រើន តែមិនទាន់ត្រូវរ៉ូវគ្នា ។ចឹងបានវៀតណាម នាំគ្នាមកបបួលសមត្ថកិច្ចកម្ពុជា… គាស់ឈើលក់ ទាំងឈើនៅក្នុង «វត្ត» ៕
Post a Comment (0)