ញាក់សាច់ រូបថតជាច្រើនរបស់ រៀម ច័ន្ទ​បរ​មី ពិតជា​សិច​ស៊ី​ខ្លាំង​ក្នុង​ថ្ងៃខួបកំណើតកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង

នៅ​យប់មិញ​នេះ​តារា​សម្តែង រៀម ច័ន្ទ​បរ​មី បានរៀបចំ​ពិធី​ខួបកំណើត​របស់ខ្លួន​យ៉ាង​ធំដុំ​បំផុត ដោយមាន​វត្តមាន​សិល្បករ​សិល្បការី​នី​ជាច្រើន​ចូលរួម​អបអរសាទរ ជាពិសេស​នៅក្នុង​ថ្ងៃនោះ រៀម ច័ន្ទ​បរ​មី មើលទៅ​ពិតជា​ស្រស់ស្អាត​ប្លែក និង សិច​ស៊ី​ទៀតផង ប៉ុន្តែ​នាង​បែរជា​មិន​និយាយប្រាប់​ពី​អាយុ​ពិត​របស់ខ្លួនឡើយ ។


រៀម ច័ន្ទ​បរ​មី ពិតជា​ស្រស់ស្អាត​ប្លែក​មែន​ក្នុង​ថ្ងៃ​ពិសេស​របស់ខ្លួន ជាក់ស្តែង​ក្នុង​រូបភាព​ដែល​ទស្សនិកជន​បានឃើញ​ស្រាប់ ដែល​កន្លងមក​នាង​ក​ម្រ​នឹង​បង្ហាញមុខ​ក្នុង​កម្មវិធី​បែបនេះ​ណាស់ ។


រៀម ច័ន្ទ​បរ​មី ថែមទាំង​បាន​និយាយថា ធម្មតា​ថ្ងៃ​ពិសេស​បែបនេះត្រូវ​លេងខ្លួន​ឱ្យ​អស់ដៃ​បែបនេះហើយ ដើម្បី​កុំឱ្យ​ខ្មាស​គេ ។ នាង​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​ក្នុង​ថ្ងៃ​ខួបកំណើត​របស់ខ្លួន ដែល​បានឃើញ​មិត្តភក្តិ​ក្នុង​សិល្បៈ​ជាច្រើនស្រឡាញ់​រាប់អាន រហូត​នាង​បាន​ពោល​ពាក្យ​ថា ស្ទើរ​មិន​ជឿថា​បងប្អូន​ក្នុង​សិល្បៈ​ស្រឡាញ់​រាប់អាន​នាង​ដល់​ថ្នាក់​នេះ​ទេ ។


​ថ្វីដ្បិតតែ​រៀបចំ​ពិធី​ខួបកំណើត​ជា​លក្ខណៈ​ធំ ​រៀម ច័ន្ទ​បរ​មី មិនបាន​ប្រាប់​ពី​អាយុ​ពិត​របស់ខ្លួន​នោះទេ ផ្ទុយទៅវិញ​នាង​បែរជា​និយាយថា អាយុ​គ្រាន់តែ​ជា​តួលេខ អ្វីដែល​សំខាន់​នាង​ប្រាថ្នា​សុំ​ឱ្យមាន​សេចក្តី​ក្នុង​គ្រួសារ និង ​ការងារ​កាក់កប​មាន​លុយ​ច្រើន ៕

0 تعليقات

أحدث أقدم