នៅយប់មិញនេះតារាសម្តែង រៀម ច័ន្ទបរមី បានរៀបចំពិធីខួបកំណើតរបស់ខ្លួនយ៉ាងធំដុំបំផុត ដោយមានវត្តមានសិល្បករសិល្បការីនីជាច្រើនចូលរួមអបអរសាទរ ជាពិសេសនៅក្នុងថ្ងៃនោះ រៀម ច័ន្ទបរមី មើលទៅពិតជាស្រស់ស្អាតប្លែក និង សិចស៊ីទៀតផង ប៉ុន្តែនាងបែរជាមិននិយាយប្រាប់ពីអាយុពិតរបស់ខ្លួនឡើយ ។

រៀម ច័ន្ទបរមី ពិតជាស្រស់ស្អាតប្លែកមែនក្នុងថ្ងៃពិសេសរបស់ខ្លួន ជាក់ស្តែងក្នុងរូបភាពដែលទស្សនិកជនបានឃើញស្រាប់ ដែលកន្លងមកនាងកម្រនឹងបង្ហាញមុខក្នុងកម្មវិធីបែបនេះណាស់ ។

រៀម ច័ន្ទបរមី ថែមទាំងបាននិយាយថា ធម្មតាថ្ងៃពិសេសបែបនេះត្រូវលេងខ្លួនឱ្យអស់ដៃបែបនេះហើយ ដើម្បីកុំឱ្យខ្មាសគេ ។ នាងពិតជាសប្បាយចិត្តខ្លាំងណាស់ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ដែលបានឃើញមិត្តភក្តិក្នុងសិល្បៈជាច្រើនស្រឡាញ់រាប់អាន រហូតនាងបានពោលពាក្យថា ស្ទើរមិនជឿថាបងប្អូនក្នុងសិល្បៈស្រឡាញ់រាប់អាននាងដល់ថ្នាក់នេះទេ ។

ថ្វីដ្បិតតែរៀបចំពិធីខួបកំណើតជាលក្ខណៈធំ រៀម ច័ន្ទបរមី មិនបានប្រាប់ពីអាយុពិតរបស់ខ្លួននោះទេ ផ្ទុយទៅវិញនាងបែរជានិយាយថា អាយុគ្រាន់តែជាតួលេខ អ្វីដែលសំខាន់នាងប្រាថ្នាសុំឱ្យមានសេចក្តីក្នុងគ្រួសារ និង ការងារកាក់កបមានលុយច្រើន ៕
Post a Comment (0)