តោះមកចំណាយពេលត្រឹម៥នាទីដើម្បីអានអ្វីដែល លោកឧកញ៉ាចិត្តធម៌ ម៉ុង ឬទ្ធី ចែករំលែកពីបច្ចេកទេសធ្វើត្រីប្រហុក មិនប្រើគីមី

បើនិយាយពីឈ្មោះរបស់លោកឧកញ៉ាចិត្តធម៌ ម៉ុង ឬទ្ធី ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់ តាមរយៈសកម្មភាពមនុស្សជាច្រើនរបស់លោកដូចជាការជួយចាស់ជរា ជួយបរិច្ចាគធនធានដល់ជនក្រីក្រ ក៏ដូចជាការផ្តល់ការងារដល់ជនខ្វះខាត ដើម្បីមានចំណូលចិញ្ចឹមគ្រួសារ។ ហើយថ្មីៗនេះ លោកឧកញ៉ាក៏បានបង្ហាញពីចំណេះដឹងមួយ ដែលលោកឧកញ៉ា និងភរិយា បានចេះដឹងកាលពីជំនាន់ខ្មែរក្រហម ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានដឹង ដែលចំណេះដឹងនោះគឺជាការធ្វើត្រីប្រហុកមិនប្រើសារធាតុគីមី។



លោកឧកញ៉ាបានបញ្ជាក់ឲ្យដឹងថា៖ “ថ្ងៃ​នេះ​ខ្ញុំ​ចំណាយពេល​បង្រៀន​ប្រីយមិត្ត​ Facebook យេីង​ដែលចង់​មាន​ចំណេះដឹង​អំពី​បច្ចេកទេស​ធ្វេីត្រី​ប្រហុក​ មិន​ប្រើ​សារធាតុ​គីមី​ ដេីម្បី​បង្រៀន​កូន​ចៅខ្មែរយេីង​​ជំនាន់​ក្រោយ​ៗ​​បន្ត​ទៀត​អោយចេះ​ធ្វេីប្រហុក​ យេីង​ត្រូវ​ចាប់​យកត្រីស្រស់ដែលមានគុណភាព​មក​ភ្លាស់យកតែសាច់​ រួចហើយ​​លាងទឹក​អោយស្អាត​ ត្រាំ​ទឹកទុក​​48ម៉ោង​រួចហេីយស្រង់យកមក​ប្រឡាក់​អំបិល​40%​ ( ត្រី100kgអំបិល40kg ) យកមកញាត់បាវ​សង្កត់​អោយអស់ទឹក​ រក្សា​ទុក​​មួយ​សប្ដាហ៍​ឬពីរ​សប្ដាហ៍​ក៏បានរួចហេីយ​យកមកប្រឡាក់​អំបិល​ថែម​បន្តិច​ទៀត​ ​រួចហេីយញាត់​ចូលពាង​រក្សា​ទុក​រយៈ​ពេល​ប្រាំមួយខែ​ឡេីងទៅ​ទេីបអាចយកមក​ហូប​បាន​ ចង់​រក្សា​ទុក​ដប់ឆ្នាំ​ក៏បាន​ដែ​រ​ សុំកុំចាក់ទឹក​ដែល​ស្រង់​យកត្រីចេញនេះចោលអោយសោះ​ ​​យកមក​ស្ងោរ​ធ្វើ​ទឹកត្រីមាន​ឱជារស​ឆ្ងុយ​​ឆ្ងាញ់​លេខមួយ។ សុំអភ័យ​ទោស​ផង​បេីមានកំហុសឆ្គង​ នេះជាចំណេះដឹង​មួយ​ផ្នែក​តូច​ដែល​រូបខ្ញុំ​ ​និង​ភរិយា​ចេះដឹង​ពី​ជំនាន់​ខ្មែរ​ក្រហម​រហូត​មកដល់សព្ទ​​ថ្ងៃ​នេះ​។”៕





0 تعليقات

أحدث أقدم