ស្លុតចិត្តណាស់! ក្រោយបានឃើញសភាព នាយ សាន ម៉ៅ ត្រូវគ្រូពេទ្យចោះបំពង់ក ព្រោះគាត់ពិបាកក្នុងការ……(មានរូបផ្សេង)

ភ្នំពេញ ៖ប្រិយមិត្តពិតជាបានដឹងរួចហើយអំពីស្ថានភាព នាយ សានម៉ៅនោះ ធ្លាក់ខ្លួន​ឈឺរហូតត្រូវ​ចូលសង្រ្គោះបន្ទាន់​នៅមន្ទីរពេទ្យ​កាល់​​ម៉ែត ប៉ុន្តែដោយអាការៈហាក់មិនបានស្រាន្តស្រាក​នោះ ក្រុមគ្រួសារ​ក៏បាន​សម្រេ​ច​​​​បញ្ជូនទៅព្យាបាលបន្ត​នៅប្រទេស​ថៃកាលពីកន្លងទៅ ស្រាប់តែថ្ងៃនេះលោកត្រូវបញ្ចូនមកខ្មែរវិញ ប៉ុន្តែទឹកមុខហាក់មានសភាពប្រែ ប្រួលខ្លំាង មើលស្ទើរតែមិនស្គាល់ទៅហើយ យ៉ាងណាមិញ ប្រភពអំពីសាច់ញាតិលោកបានបញ្ចាក់ថា «គាត់បានធូរហើយ តែគាត់ត្រូវលាងឈាមនៅខ្មែរមួយអាទិត្យ២ដង ហើយពេទ្យ​នៅបន្ត​ណាត់ជួបខែក្រោយបន្តបន្ទាប់ទៀត ព្រោះតែក្រលៀន និងសួត​ពុំទាន់​ដូចដើម​ឡើយ​»

យ៉ាងណាមិញថ្ងៃនេះផងដែរលោក អ៊ឹម ជីវ៉ា បានសរសេររៀបរាប់ថា៖ “ថ្ងៃ១៤កុម្ភះនេះ ខ្ញុំបាទមកសួសុខទុក្ខតារាកំប្លែង នាយ សានម៉ៅ នៅមន្រទីពេទ្យជោរ៉ៃ ដោយស្ថានភាពគាត់នៅពេលនេះគឺក្រុមគ្រូពេទ្យធ្វើការចោះបំពង់ក ដោយសារនាយសានម៉ៅពិបាកដកដង្ហើម ការចោះបំពង់កបែបនេះគឺមិនអាចនិយាយបានទេ។


ក្រោមការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យជំនាញ ហើយត្រូវប្រើរយៈពេលព្យាបាលមួយខែទើបជាសះស្បើយ ។ ក្រុមគ្រួសារនាយសានម៉ៅក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុនសែន និង សម្តេចគត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុក្ខដាក់ចំពោះនាយសានម៉ៅ”។


ចំណែកឯតារាកំប្លែង កាឆយ ក៏បានបង្ហាញក្តីបារម្ភយ៉ាងដូច្នេះថា៖ “ថ្ងៃនេះមកសួរសុខបងសានម៉ៅ ហើយទឹកប្រាក់ មួយចំនួនតូចផងដែរ អរគុណដល់ប្អូនពិសីនៅប្រទេសអង់គ្លេស និងបងសង់សេតដែរបានជួយ ថវិកា ១២០ដុល្លារ អាណិតអាសូរដល់បងសានម៉ៅ ដែលកំពុងព្យាបាលនៅពេទ្យជោរី មិនទាន់ធូស្បើយនៅឡើយ សូមអោយពីសីនិងបងសេតជួបតែក្តីសុខ និងសុខភាពល្អ 14.02.2019″៕



0 تعليقات

أحدث أقدم