ក្តៅៗ! ឧកញ៉ា ឡេង ណាវ៉ាត្រា ចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះតទៅហើយ សម្រាប់បងប្អូនចង់ចុះឈ្មោះចូលរៀនភាសាកូរ៉េ ដោយឥតគិតថ្លៃ ដែលអាចរៀនផង ធ្វើការផង

នៅមុននេះបន្តិច នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឧកញ៉ា ឡេង ណាវ៉ាត្រា ទើបបានប្រកាសដំណឹង ដ៏រំភើបមួយ ជូនបងប្អូនទាំងឡាយ ដែលចង់ចុះឈ្មោះចូលរៀន ភាសាកូរ៉េដោយឥតគិតថ្លៃ ពេលនេះលោកចាប់ផ្តើមទទួលពាក្យ ចាប់ពីថ្ងៃនេះតទៅហើយ។ ហើយលោកក៏បានបញ្ជាក់សារយ៉ាងលម្អិតដូចខាងក្រោមនេះថា៖




“ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃនេះហើយ សម្រាប់បងប្អូនដែលមិនទាន់បានចុះឈ្មោះដើម្បីចូលរៀនភាសាកូរ៉េដោយឥតគិតថ្លៃដែលអាចរៀនផងធ្វើការផងនៅបុរីឡេង ណាវ៉ាត្រាផ្ទាល់នោះ សូមចុចទីនេះដើម្បីចុះឈ្មោះ៖ https://docs.google.com/forms/d/e/1FAIpQLSdBumMm4E6yqxXmmSS9ioc3TbvNZwzZU0_w-pwXuwA9kHtUgw/viewform?fbclid=IwAR3w-tO2OF_-Lh8B_fO1V63vWE3zONSeVqfNeW_JMfKA-O2lDus2WnqedfY ឫខលមកកាន់លេខ៖ 069 288 988 និងឆាតមកផេចផ្ទាល់ដើម្បីសួរព័ត៌មានចុះឈ្មោះ សូមជួយចុច Like Page និង Share ទៅកាន់មិត្តភក្តិឬបងប្អូនដែលគាត់មិនបានដឹងផង សូមអរគុណ! បើមានអ្នកចុះឈ្មោះរៀនភាសា កូរ៉េចាប់ពី1000នាក់ឡើងទៅខ្ញុំនិងចំណាយ ប្រាក់ប្រហែល1លានដុល្លារ ទិញដីនឹង សង់អាគាសាលារៀន ជួលគ្រូបង្រៀនដោយឥតគិតថ្លៃ។





0 تعليقات

أحدث أقدم