ថ្ងៃបុណ្យនៃក្ដីស្រលាញ់ បែរក្លាយទៅជាថ្ងៃដែលឈឺចាប់ នឹងមិនអាចបំភ្លេចបាន! តើស្អប់ខ្ពើមទេ ដែលខ្ញុំជាស្រ្ដីមេម៉ាយកូនមួយ ព្រោះគ្មានអ្នកណាចង់មេម៉ាយចឹងទេ តែបើជួបខ្ញុំនៅខាងក្រៅ សូមកុំរំលឹកអ្វីទាំងអស់ ព្រោះថា…


ដូចដែលប្រិយមិត្ដ ក្នុងបណ្ដាញសង្គម ហ្វេស ប៊ុកបានដឹងរួចមកហើយ ដែលកាលពីថ្ងៃមិ្សលមិញនេះ គឺជាទិវាបុណ្យនៃក្ដីស្រលាញ់ ឬ ១៤កុម្ភៈ។ ជាមួយនឹងគ្នានេះដែរ យើងក៏ឃើញបុគ្គលល្បីៗជាច្រើនរូប បានបង្ហោះសារ ទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លួន ក៏ដូចជាជូនកាដូដ៏មានតម្លៃថែមទៀតផង។



ទទឹមនឹងនេះផងដែរ ប្រជាពលរដ្ឋ យុវជន យុវវ័យបាននាំគ្នាដើរកម្សាន្ដ ទៅកាន់ទីជិតឆ្ងាយជាមួយ ក្រុមគ្រួសារ មិត្ដភក្ដិ និងមនុស្សជាទីស្រលាញ់របស់ខ្លួន ដែលធ្វើអោយពួកគេទាំងនោះពិតជាមានក្ដីរំភើបសប្បាយរីករាយផងដែរ។ ដោយឡែក យោងតាមរយៈគេហទំព័រ ហ្វេស ប៊ុកនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះថា Oun Junika បានបង្ហោះស្នាមផ្ដិតមេដៃ និងបានសរសេររៀបរាប់ ពីថ្ងៃបុណ្យនៃក្ដីស្រលាញ់ បែរក្លាយទៅជាថ្ងៃដែលឈឺចាប់ នឹងជាកាដូដែលធ្វើអោយ នារីស្រស់ស្អាតនេះ មិនអាចបំភ្លេចបាន ដោយរូបនាងបានសរសេរថា៖



“ការដូរសំរាប់ថ្ងៃ Valentine’s Day ស្អប់ខ្ពេីមទេ ដែលខ្ញុំជាស្ត្រីមេម៉ាយកូនមួយ សូមកុំស្អប់ខ្ញុំអី ព្រោះគ្មានអ្នកណាចង់មេម៉ាយចឹងទេ បេីអ្នកបានជួបខ្ញុំនៅក្រៅ សូមកុំរំលឹកអ្វីទាំងអស់ ព្រោះគ្រប់យ៉ាងពោលពេញ ទៅដោយការឈឺចាប់អាយុខ្ញុំពិននេះ មិនសមណាមកជួន រឿងបែបនេះទេ មកនេះមិនចង់រៀបរាប់ច្រេីន ហែកកេរ្ត៍ខ្លួនឯងពេកទេ គ្រាន់ចង់



ប្រាប់មួយម៉ាត់ចុងក្រោយ ថាគ្មានមនុស្សស្រីក្នុងលោកណាចង់បែក ពីប្តីនឹងចង់ឲកូនអត់ប៉ាទេ តែមកពីគ្រប់យ៉ាងខ្ញុំហត់ទៅមុខលែងរួចហេីយ ការអត់ធ្មត់បានអស់ ហេីយមានត្រឹមការឈឺចាប់ ចង្ក្រៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនឹងហេីយក៏ទះដៃម្ខាងមិនលឺដែល សុំកុំយករឿង អ្នកដទៃរឺការឈឺចាប់ របស់អ្នកដទៃមក ធ្វេីជាប្រធានបទ នៃការជួបជុំ



វែកញែក របស់ខ្លួនព្រោះថា កម្មពារពិតជាមាននឹងធ្លាក់ទៅលេីមនុស្សសេីច យំរឿងអ្នកដទៃ សុំត្រឹមក្បែរកូនតែម្នាក់បានហេីយ មានកូនម្នាក់នេះគឺក្តីសុខ ធំធេងណាស់ហេីយ សម្រាប់ម៉ាក់ណា ម៉ាក់ស្រលាញ់កូនជាង ជីវិតម៉ាក់ទៅទៀត សុំចប់ត្រឹមការផុសមិនឲ មានអ្វីពាក់ព័ន្ធទៀតទេ។”

0 تعليقات

أحدث أقدم