ប្រិយមិត្ត មហាជនមួយចំនួន បានទទួលជ្រាបរួចមកហេីយអំពីរឿងបុរសម្នាក់នៅខេត្ត បាត់ដំបង បានធ្វេីការស្រាវជ្រាវទៅលេីដំណាំល្ពៅ ដេីម្បីផលិតទៅជាមីល្ពៅ អស់រយៈពេល ២ឆ្នាំ ទេីបតែថ្មីៗនេះ ស្រាប់តែបុរសខាងលេីនេះ ក៏បានបង្ហាញពីភាពជោគជ័យរបស់ខ្លួន ទៅកាន់មហាជនខ្មែរ រហូតទទួលបាននូវការគាំទ្រជាខ្លាំង។
ក្រោយពីទទួលនូវភាពជោគជ័យលេីផលិតផលខ្មែរ មីល្ពៅ នេះដែរ ក៏មានអ្នកវិនិយោគមួយចំនួន ចង់បណ្តាក់ទុនរកសុីលេីប្រភេទ មីល្ពៅ ជាមួយម្ចាស់មូល្ពៅ តែត្រូវបុរសរូបនេះ បានបដិសេធមិនទទួល ថែមទាំងប្រកាសក្តែងៗថា សុខចិត្តលំបាក ក៏មិនទទួលយកការវិនិយោគឡេីយ ព្រោះទំរាំបានទទួលជោគជ័យ គឺពិបាកណាស់។
ដោយឡែក មានគណនីហ្វេសបុកមួយឈ្មោះ Sarath Yoeung បានបង្ហាញពីប្រភេទម៉ាក និងតម្លៃរបស់ម៉ាសុីន ធ្វើមុី និង Pasta ល្ពៅ៖ ១. តម្លៃ ៣៨០០ ដុល្លារ អាចផលិតបាន ៤០០-៥០០ គីឡូ ក្នុងពេល ១០ ម៉ោងម៉ាក Phillip ២. តម្លៃ ៦០០០ ដុល្លារ អាចផលិតបានរហូតដល់ ១០០០ គីឡូក្នុងពេល ១០ម៉ោង ម៉ាក Phillip
ជាមួយគ្នានេះដែរ ដោយសារចង់លេីកស្ទួយដល់ផលិតខ្មែរ នៅមុននេះបន្តិច លោកឧញ៉ាឡេង ណាវ៉ាត្រា ក៏បានប្រកាសឧបត្ថម្ភថវិកាចំនួន ១០០០ដុល្លារដល់ម្ចាស់មីល្ពៅ និងបានមានប្រសាសន៍ថា៖ «ម៉ាស៊ីននេះល្អ ប្អូនប្រុស 3800$ បងជួយ 1000$ សង្ឃឹមមានអ្នកផ្សេង ចូលរួមជួយ បន្ថែម បងជួយបានប៉ុណ្ណឹង ជូនពរប្អូន បានជោគជ័យ ។ សង្ឃឹមថាប្អូន ធូស្រាលខ្លះ ទាក់ទងមក ជំនួយការបង ឬ គណនេយ្យ បុរី ឡេង ណាវ៉ាត្រា គាំទ្រការ តស៊ូរបស់ប្អូន»។

៣. ម៉ាសុីនវិចខ្ចប់អនាម័យ GMP ស្តង់ដារ តម្លៃ ១៨០០ ដុល្លារ ម៉ាកPhillip
តម្លៃរួមបញ្ចូល ៖ . VCD Disc បង្រៀនរបៀបធ្វើមុី អាចធ្វើបាន ៦-៨ ប្រភេទមុី . VCD Disc បង្រៀនរបៀបលាយរូបមន្តមុី អាចលាយបាន ៥-៦ រសជាតិផ្សេងគ្នា . VCD Disc បង្រៀនរបៀបលាយពណ៍មុី អាចលាយបាន ៨-១០ ពណ៍ និយាយរួមម៉ាសុីននេះអាចផលិតមុីចេញពីបន្លែគ្រប់ប្រភេទដូចជា ល្ពៅ ត្រលាច ឆៃថាវ ដំឡូង ការ៉ុត ។ល។
តម្លៃរួមបញ្ចូល ៖ . VCD Disc បង្រៀនរបៀបធ្វើមុី អាចធ្វើបាន ៦-៨ ប្រភេទមុី . VCD Disc បង្រៀនរបៀបលាយរូបមន្តមុី អាចលាយបាន ៥-៦ រសជាតិផ្សេងគ្នា . VCD Disc បង្រៀនរបៀបលាយពណ៍មុី អាចលាយបាន ៨-១០ ពណ៍ និយាយរួមម៉ាសុីននេះអាចផលិតមុីចេញពីបន្លែគ្រប់ប្រភេទដូចជា ល្ពៅ ត្រលាច ឆៃថាវ ដំឡូង ការ៉ុត ។ល។
ជាមួយគ្នានេះដែរ ដោយសារចង់លេីកស្ទួយដល់ផលិតខ្មែរ នៅមុននេះបន្តិច លោកឧញ៉ាឡេង ណាវ៉ាត្រា ក៏បានប្រកាសឧបត្ថម្ភថវិកាចំនួន ១០០០ដុល្លារដល់ម្ចាស់មីល្ពៅ និងបានមានប្រសាសន៍ថា៖ «ម៉ាស៊ីននេះល្អ ប្អូនប្រុស 3800$ បងជួយ 1000$ សង្ឃឹមមានអ្នកផ្សេង ចូលរួមជួយ បន្ថែម បងជួយបានប៉ុណ្ណឹង ជូនពរប្អូន បានជោគជ័យ ។ សង្ឃឹមថាប្អូន ធូស្រាលខ្លះ ទាក់ទងមក ជំនួយការបង ឬ គណនេយ្យ បុរី ឡេង ណាវ៉ាត្រា គាំទ្រការ តស៊ូរបស់ប្អូន»។

Post a Comment (0)