ស្ងាត់ៗ ស៊ុក សុភា បង្ហាញមុខនៅវិមានឯករាជ្យ បន្ទាប់ពីរស់នៅយ៉ាងសុខសាន្តនៅអូស្រ្តាលីច្រើនឆ្នាំ !

ជឿជាក់ថា ប្រិយមិត្ត​ភាគច្រើន​ប្រាកដជា​នៅចាំ​អតីត​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​លោក ស៊ុ​ក សុភា តាមរយៈ​ការសម្ដែង​រឿង «​ទុំ​ទាវ​» មិន​ខាន ដោយ​បច្ចុប្បន្ន លោក​កំពុង​រស់នៅ​សាង​គ្រួសារ​យ៉ាង​មាន​សុភមង្គល​នៅលើ​ទឹកដី​ប្រទេស​អូស្ត្រាលី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ។​


ស្រាប់តែ​ថ្មីៗ​នេះ ស៊ុ​ក សុភា បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​មួយដល់​មហាជន ពិសេស​អ្នក​ដែល​ធ្លាប់​គាំទ្រ​លោក ព្រោះ​នៅ​សុខៗ ស៊ុ​ក សុភា បង្ហាញមុខ​នៅ​មាតុប្រទេស ហើយ​ថែមទាំង​បាន​បង្ហោះ​រូបថត​នៅ​វិមានឯករាជ្យ​ទៀត ។ 


បើតាម​ការ​ឱ្យដឹងពី​អតីត​តារា​ប្រុស​រូបនេះ​ផ្ទាល់ គឺ​លោក​វិល​មក​កម្ពុជា​លើក​នេះ ដើម្បី​ធ្វើបុណ្យ​ជូន​អ្នកមានគុណ​កាលពី​ខែមករា ឆ្នាំ ២០១៩ កន្លងទៅ ហើយ​ពេលនេះ​លោក​ក៏បាន​ត្រលប់​ទៅ​អូស្ត្រាលី​វិញ​ហើយ​ដែរ ។
​ទោះបី​បាត់​មុខ​ពី​សិល្បៈ​ច្រើន​ឆ្នាំ ស៊ុ​ក សុភា នៅតែ​ស្រស់​សង្ហា​មិន​ចាញ់​កាលពី​នៅ​កំលោះ​ដដែល ។ ដោយឡែក បើ​ងាក​ទៅ​មើល​ជីវភាព​ប្រចាំថ្ងៃ​នៅលើ​ទឹកដី​អូស្ដ្រាលី​របស់​តួអង្គ ទុំ រូបនេះ​វិញ ពិតជា​ល្អប្រសើរ​ណាស់ ៕


0 تعليقات

أحدث أقدم