ជឿជាក់ថា ប្រិយមិត្តភាគច្រើនប្រាកដជានៅចាំអតីតតារាសម្ដែងដ៏មានប្រជាប្រិយភាពលោក ស៊ុក សុភា តាមរយៈការសម្ដែងរឿង «ទុំទាវ» មិនខាន ដោយបច្ចុប្បន្ន លោកកំពុងរស់នៅសាងគ្រួសារយ៉ាងមានសុភមង្គលនៅលើទឹកដីប្រទេសអូស្ត្រាលីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
ស្រាប់តែថ្មីៗនេះ ស៊ុក សុភា បានបង្កភាពភ្ញាក់ផ្អើលមួយដល់មហាជន ពិសេសអ្នកដែលធ្លាប់គាំទ្រលោក ព្រោះនៅសុខៗ ស៊ុក សុភា បង្ហាញមុខនៅមាតុប្រទេស ហើយថែមទាំងបានបង្ហោះរូបថតនៅវិមានឯករាជ្យទៀត ។
បើតាមការឱ្យដឹងពីអតីតតារាប្រុសរូបនេះផ្ទាល់ គឺលោកវិលមកកម្ពុជាលើកនេះ ដើម្បីធ្វើបុណ្យជូនអ្នកមានគុណកាលពីខែមករា ឆ្នាំ ២០១៩ កន្លងទៅ ហើយពេលនេះលោកក៏បានត្រលប់ទៅអូស្ត្រាលីវិញហើយដែរ ។
ទោះបីបាត់មុខពីសិល្បៈច្រើនឆ្នាំ ស៊ុក សុភា នៅតែស្រស់សង្ហាមិនចាញ់កាលពីនៅកំលោះដដែល ។ ដោយឡែក បើងាកទៅមើលជីវភាពប្រចាំថ្ងៃនៅលើទឹកដីអូស្ដ្រាលីរបស់តួអង្គ ទុំ រូបនេះវិញ ពិតជាល្អប្រសើរណាស់ ៕

Post a Comment (0)