ស្លឹកគ្រៃពិតជាអស្ចារ្យណាស់ ក្រៅពីធ្វើម្ហូបអាចយកមកធ្វើថ្នាំបានយ៉ាងពូកែទៀត….

ស្លឹកគ្រៃក្រៅពីធ្វើម្ហូបបានតើអ្នកទាំងអស់គ្នាមានដឹងទេថាស្លឹកគ្រៃក៍ត្រូវបានគេយកវាមកធ្វើថ្នាំផងដែរ។ ដើមស្លឹកគ្រៃជាប្រភេទដើមឈើងាយស្រួលដាំដុះ មិនពិបាកថែរទាំច្រើន ហើយវាត្រូវបានគេយកវាមកធ្វើជាថ្នាំព្យាបាលជំងឺដូចជា ឈឺពោះរាគ ជួយកាត់បន្ថយអារម្មណ៍តប់ប្រមល់ កាត់បន្ថយអាការស្រ្ដេស ជាពិសេសវាជួយការពារពីជំងឺមហារីកពោះវៀនធំបានទៀតផង។ ចឹងចាំអីទៀតកាត់ស្លឹកគ្រៃនៅក្បែររបងផ្ទះរបស់មកដាំទឹកញុំាទាំងអស់គ្នា!


គ្រឿងផ្សំ៖

ទឹក៥ ពែង
គល់ស្លឹកគ្រៃហាន់ ២ ពែង
ស្លឹកស្លឹកគ្រៃហាន់ ១ ពែង
ទឹកកកដុំ
ទឹកស៊ីរ៉ូប៍ច្រើនតាមចំណង់ចំណូលចិត្ដ

 វិធីធ្វើ៖

ដាំទឹកអោយពុះ ដាក់គល់ស្លឹកគ្រៃប្រហែល ៧នាទី រួចដាក់ស្លឹកគ្រៃស្ងោរ ៣នាទីទៀត លុះដល់មានក្លិនឈ្ងុយចេញពណ៏បៃតងសឹមបិទភ្លើង រួចចាក់សម្រិតយកតែទឹកដាក់ចូលក្នុងកែវ រួចលាយទឹកស៊ីរូប៍ និងទឹកកកតាមចូលចិត្ដ។



أحدث أقدم