ម្រះជាឪសថទិព្វ សំរាប់អ្នកជំងឺទឹកនោមផ្អែម

តើអ្នកមានជំងឺទឹកនោមផ្អែមមែនទេ? ពេលខ្លះអ្នកមានអារម្មណ៍ធុញថប់នឹងការលេបថ្នាំណាស់មែនទេ? តើអ្នកមានអារម្មណ៍ខ្លាចក្នុងការមុតរបស់ណាមួយប៉ះពាល់នឹងស្បែកអ្នកតើមែនទេ? ថ្ងៃនេះខ្ញុំនឹងជួយដោះស្រាយនូវបញ្ហាកង្វល់របស់អ្នកទាំងអស់គ្នា។ ជាការពិតណាស់មនុស្សម្នាក់គួរតែទៅជួសឈាមពិនិត្យសុខភាពមួយឆ្នាំអោយបានពីរដង ដើម្បីអោយប្រាកដថាអ្នកមានសុខភាពល្អ រឺបើមានជំងឺគឺអាចព្យាបាលទាន់ពេលវេលា ជាពិសេសមនុស្សចាស់ព្រោះប្រព័ន្ធការពាររបស់ពួកគាត់ចុះខ្សោយ ចឹងហើយពួកគាត់ងាយនឹងទទួលជំងឺណាស់ ហើយជំងឺដែលពេញនិយមសំរាប់មនុស្សចាស់មានដូចជា ទឹកនោមប្រៃ ទឹកនោមផ្អែម លើសឈាម​ ជាដើម។​


ថ្ងៃនេះខ្ញុំនឹងបង្ហាញលោកអ្នកតែពីវិធីព្យាបាលទឹកនោមផ្អែមសិន ដែលវិធីនេះមានប្រសិទ្ធភាពខ្លាំងបំផុតសំរាប់អ្នកឈានចូល រឺដំណាក់កាលដំបូង វាក៍មានប្រសិទ្ធភាពសំរាប់អ្នកដែលយូរឆ្នាំផងដែរគ្រាន់តែវាត្រូវការពេលវេលាយើងច្រើនបន្ដិច។ ដូច្នេះអ្វីអ្នកត្រូវធ្វើដំបូងគេបំផុតគួរទៅជួសឈាមដើម្បីអោយប្រាកដថាខ្លួនមាន រឺគ្មាន ហើយត្រូវដឹងកំរិតជាតិស្ករក្នុងខ្លួនអ្នកស្ថិតនៅកំរិតណា បន្ទាប់មកទៀតសូមមើលពីរបៀបធ្វើទឹកម្រះនៅខាងក្រោមទាំងអស់គ្នា៖


គ្រឿងផ្សំ

ម្រះ ១/២ផ្លែ

ទឹក ១កែវ

របៀបធ្វើ៖

យកម៉ាស៊ីនក្រឡុកមកដាក់ម្រះ នឹងទឹកមកក្រឡុកអោយម៉ត់ រួចយកស្បៃមកត្រងយកតែទឹកលាយអំបិលតិច ដើម្បីកាត់ជាតិល្វីងកុំអោយពិបាកញាុំពេក។ ត្រូវញាុំក្នុងមួយថ្ងៃពីរដង ព្រឹកមុនបាយម្ដង នឹងល្ងាចមុនបាយម្ដង ញាុំក្នុងរយះពេលមួយខែពេញរួចសឹមទៅជួសឈាមពិនិត្យលទ្ធផលម្ដងទៀត ប្រសិនបើជាតិស្ករក្នុងឈាមអ្នកនៅតែខ្ពស់អ្នកគួរតែបន្ដផឹកវារហូតដល់អ្នកទៅពិនិត្យឈាមលើកទី២ តែត្រូវចាំថាក្នុងកំឡុងពេលដែលអ្នកផឹកអ្នកមានអារម្មណ៍ថាអ្នកខ្សោយអ្នកគួរឈប់ផឹកវាហើយទៅពិនិត្យឈាមម្ដងសិន ព្រោះការផឹកទឹកម្រះនេះអាចធ្វើអោយអ្នកធ្លាក់ជាតិស្ករពេក។ ពេលជាតិស្កររបស់អ្នកមានតុល្យភាពហើយអ្នកអាចឈប់ផឹកវាបានហើយ។


أحدث أقدم