សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា ក្រុមអ្នកស្រាវជ្រាវ និងអ្នកបុរាណវិទ្យាពីនាយកដ្ឋានប្រវត្តិសាស្ត្រវប្បធម៌នៅក្រុង«សេនពីទ័រស្បើក» (Saint Petersburg) ប្រទេសរុស្សុី បានរកឃើញម៉ាំមីកប់នៅក្នុងផ្នូរថ្មបុរាណមួយនៅក្បែរទំនប់Sayano–Shushenskaya ដោយបញ្ជាក់ថាម៉ាំមីទាំងនេះជាគ្រោងសពរបស់ក្មេងស្រី ។
អ្នកបុរាណវិទ្យាបញ្ជាក់ថាបរិវេណដែលប្រទះឃើញម៉ាំមីស្ថិតនៅខាងក្រោមទំនប់ ប៉ុន្តែក្នុងឆ្នាំនេះទំនប់នោះមានចំណុះទឹកក្នុងកម្រិតទាប បង្ហាញឲ្យឃើញដីនៅផ្នែកខាងក្រោម ។ នៅក្នុងផ្នូរក្រៅពីមានម៉ាំមី ក៏នៅមានវត្ថុដ៏មានតម្លៃកប់នៅទីនោះផងដែរ ដូចជាខ្សែក្រវាត់ គ្រាប់អង្កាំ ក្បាលខ្សែក្រវាត់ពណ៌ខ្មៅរលោង រួមទាំងមានចានធ្វើពីសេរ៉ាមិច និងស្បែកបុរាណមានស្រទាប់ជាកម្ទេចក្រណាត់ ឬជាក្រណាត់សូត្រ ។
សម្លៀកបំពាក់ និងវត្ថុនៅក្នុងរណ្ដៅសពបានបញ្ជាក់ថាក្មេងស្រីនោះអាចស្ថិតនៅក្នុងរាជវង្សជាន់ខ្ពស់មានអាយុប្រហែល២.០០០ឆ្នាំមុន ៕

Post a Comment (0)