អត្ថប្រយោជន៍ នឹង របៀបធ្វើតៅហ៊ូ

តៅហ៊ូមានជាតិកាឡូរីកូឡេស្តេរ៉ុលនិង ខ្លាញ់ទាប។យើងទាំងអស់គ្នាដឹងថាកូលេស្តេរ៉ុលនិងខ្លាញ់ច្រើនពេកនឹងបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង។វាក៏ផ្ទុកជាតិអូមេហ្គា 3 ផងដែរដែលជាសារធាតុចិញ្ចឹមដែលសំខាន់នឹង ធ្វើអោយឆ្អឹងរបស់អ្នករឹងមាំនិងមានសុខភាពល្អ។ការញ៉ាំតៅហ៊ូក៏ការពារអ្នកពីការវិវត្តទៅជាជំងឺរលាកសន្លាក់រ៉ាំរ៉ៃនឹង ជម្ងឺមហារីកសុដន់ផងដែរ។



គ្រឿងផ្សំ:

សណ្ដែកសៀង
ទឹក
ទឹកខ្មេះ

របៀបធ្វើ:

លាងសណ្ដែកសៀង អោយស្អាត ហើយយកវាទៅត្រាំក្នុងទឹកពី 2-3 ម៉ោងអោយរីកល្អ បន្ទាប់ពីរីកល្អ ហើយយើង យកម៉ាស៊ីនក្រលុក ក្រលុកវាអោយម៉ត់។ ត្រៀមឆ្នាំដែលមានស្បៃត្រង់រួចជាស្រេច ហើយយកទឹកសណ្ដែកដែលក្រលុកម៉ត់ហើយ ចាក់វាចូលឆ្នាំត្រងយកកាកចេញ ហើយដាក់ទឹកខ្មះចូលកូរអោយសព្វ អោយឡើងដុំៗ ហើយយកស្មៃមកត្រង បន្ទាប់មកចងស្បៃអោយជិត ហើយយករបស់ណាដែលធ្ងន់សង្កត់ពីលើអោយខ្សោះទឹក ដល់ពេលវាខ្សោះហើយ វាហ្នឹងក្លាយជាតៅហ៊ូហើយ។
أحدث أقدم