មនុស្សជាច្រើនធ្លាប់ឃើញអំពីទិដ្ឋភាពបុរសម្នាក់ប្រើជើងតោងលើចុងជម្រាលថ្មខ្ពស់ផុតពីដី គួរឲ្យស្ញប់ស្ញែង ប៉ុន្តែពេលថ្មីៗនេះអាថ៌កំបាំងនៅពីក្រោយរូបភាពដែលគេល្បីក្នុងបណ្ដាញអ៊ីនធឺណិតត្រូវបានបង្ហាញ។

រូបបុរសប្រេស៊ីលមកពីទីក្រុង Rio de Janeiro ឈ្មោះ Luis Fernando Candela ដែលបានប្រើជើងតោងចំណោតថ្មទីខ្ពស់សំយុងក្បាលចុះក្រោមគួរឲ្យខ្លាច ត្រូវបានគេដឹងថាគឺជាល្បិចនៃការថតរូបមួយ។ គេដឹងថា តាមពិត បុរសនោះបានតោងលើថ្មជម្រាលខ្ពស់មែន ប៉ុន្តែមានដីនៅពីក្រោម និងមានគម្លាតពីគ្នា ប្រវែង ៣ម៉ែត្រ។ ដូចនេះនៅពេលដែលមិត្តស្រីគាត់ជាអ្នកថតរូបឲ្យ គឺតម្រង់ទៅរកទេសភាពឆ្ងាយធ្វើឲ្យអ្នកមើលឃើញដូចជានៅទីខ្ពស់ និងបានកាត់ចោលនូវផ្នែកខ្លះនៃរូបថត។
តាមប្រភពពី Dailymail ទីតាំងថតរូបខាងលើគឺនៅលើជម្រាលថ្ម នៃតំបន់ឆ្នេរសមុទ្ររដ្ឋ Pedra Do Telégrafo នៃទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
អ្នកទេសចរជាច្រើន ក្រោយពេលដឹងពីល្បិចខាងលើ ក៏បានទៅលេងនៅតំបន់នោះ និងធ្វើតាមរួចថតបង្កើតជាស្ទីលប្លែកៗរបស់ពួកគេផងដែរ៕

ប្រែសម្រួល៖ មាន រតនា
ប្រភព៖ news.sabay.com.kh

Post a Comment (0)