
មានមនុស្សជាច្រើន តែងតែទិញថ្នាំលាបដើម្បីបំបាត់សក់ស្កូវ ប៉ុន្តែផលិតផលទាំងនោះអាចលាក់បាំងភ្នែករបស់អ្នកដទៃបានតែមួយរយៈប៉ុណ្ណោះ។
ដូច្នេះអ្នកគួរតែស្វែងរកដំណោះស្រាយបែបធម្មជាតិវិញ ព្រោះវាមិនចំណាយប្រាក់ច្រើន ហើយអាចរក្សាពណ៌សក់របស់អ្នកឱ្យខ្មៅបានយូរ។ រូបមន្តបែបធម្មជាតិមួយនេះត្រូវបានគេទទួលស្គាល់ថា ពិតជាមានប្រសិទ្ធិភាពខ្លាំងបំផុតក្នុងការព្យាបាលសក់ស្កូវ។
ការរៀបចំ
- យកដំឡូង ៥ មើម (ដំឡូងបារាំង) បកយកតែសំបកដាក់នៅក្នុងឆ្នាំងតូចមួយ រួចចាក់ទឹកចូល។
- បន្ទាប់មកដាំវាឱ្យពុះ សូមបន្ថយភ្លើងតិចរំងាស់វាឱ្យបាន ៥នាទី។
- លើកល្បាយនេះចុះឱ្យត្រជាក់ ត្រូវកូរវាឱ្យនៅរាវ (កុំឱ្យគោកទឹក)។
- បន្ទាប់មកបន្ថែប្រេង ផ្កាឡាវេនឌ័រ ពីរបីដំណក់ ដើម្បីឱ្យមានក្លិនល្អ។
- ចាក់ល្បាយនេះទុកនៅក្នុងកែវកញ្ចក់មួយ រួចគ្រប់វាឱ្យជិត។
- បន្ទាប់ពីជម្រះស្បែកក្បាលជាមួយនឹងសាប៊ូរួចហើយ អ្នកត្រូវម៉ាស្សាស្បែកក្បាលជាមួយល្បាយនេះឱ្យសព្វល្អ។
- បន្ទាប់មកត្រូវទុកឱ្យស្ងួតកុំទាន់លាងវាចេញឱ្យសោះ។
ប្រភព ៖ news.camlocation.com
Post a Comment (0)