គ្រឿងផ្សំ
1 សាច់មាន់ ៤០០ក្រាមហាន់ជាដុំៗ
2 សណ្តែកដីលីង ១ចានចង្កឹះ
3 ស្លឹកខ្ទឹម ៣ដើមហាន់បញ្ឆិត ២ថ្នាំងដៃ
4 ទឹកស៊ុបមាន់ កន្លះចានចង្កឹះ
5 ស្ករស កន្លះស្លាបព្រាបាយ
6 ប្រេងល្ងរ ១ស្លាបព្រាកាហ្វេ
7 ទឹកស៊ីអ៊ីវខាប់ កន្លះស្លាបព្រាបាយ
8 ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
9 ម្សៅមី ១ស្លាបព្រាកាហ្វេ
10 ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាបាយ
11 ខ្ញីចិញ្ច្រាំ កន្លះស្លាបព្រាបាយ
12 ម្រេច កន្លះស្លាបព្រាកាហ្វេ
13 ម្ទេសដៃនាងក្រៀម ៥គ្រាប់
14 ប្រេងឆា ២ស្លាបព្រាបាយ
15 ស្រាចិន, ទឹកស៊ីអ៊ីវ, ម្សៅមី(ប្រឡាក់សាច់មាន់ ១មុខបន្តិច)

វិធីធ្វើ
1 ដំបូងយកសាច់មាន់មកប្រឡាក់ជាមួយ ស្រាចិន, ទឹកស៊ីអ៊ីវ, ម្សៅមីឲ្យចូលជាតិប្រហែល ២៥-៣០នាទី។
2 យកចានមកលាយគ្រឿងផ្សំចូលមាន ទឹកស៊ុបមាន់, ស្ករស, ទឹកស៊ីអ៊ីវខាប់, ទឹកស៊ីអ៊ីវ, ប្រេងល្ងរ និងម្សៅមី កូរវាចូលគ្នាឲ្យរលាយសព្វ។
3 ដាក់ខ្ទះលើភ្លើងយកប្រេងឆាដាក់ចូល បន្ទាប់មកដាក់ម្ទេសឆាមួយភ្លេតសិនដាក់ខ្ទឹមស ខ្ញី និងម្រេចចូលឆាឲ្យឈ្ងុយដាក់សាច់មាន់ចូល។
4 ឆាឲ្យសាច់រាងឆ្អិនបន្តិចសិនចាំដាក់គ្រឿងផ្សំនៅក្នុងចានចូលឆាវាចូលគ្នាទាំងអស់ បន្ទាប់មកទើបដាក់ស្លឹកខ្ទឹម ជាមួយសណ្តែកដីលីងចូលឆាម្តងទៀតជាការស្រេច៕

Post a Comment (0)