គ្រឿងផ្សំ
1 មុនដំបូងដាក់ឆ្នាំងដាំទឹកឲ្យពុះរួចបន្ថែមអំបិល និងប្រេងឆាចូលបន្តិច បន្ទាប់យកខាត់ណាមកដាក់ស្រុះ (ទុកទាំងដើម) ពេលស្រុះរួចយកមកលាងទឹកត្រជាក់វិញ។2 យកសាច់មានមកប្រឡាក់ ស្រាអង្ករ, ម្សៅមី និងប្រេងឆា កូរវាចូលគ្នាឲ្យសព្វ។
3 បន្ទាប់មកយកទឹកស៊ុបមាន់, ប្រេងខ្យង, ទឹកស៊ីអ៊ីវ, ស្ករស, ប្រេងល្ងរ និងម្សៅមី មកកូរលាយចូលគ្នាឲ្យសព្វ(ដាក់ក្នុងចានគោមមួយ)។
4 យកឆ្នាំងខ្ទះដាក់ប្រេងឆា ២ស្លាបព្រាបាយចូល ដាក់ភ្លើងឲ្យក្តៅចាក់ខ្ញីចូលឆាឲ្យមានខ្លិនឈ្ងុយ បន្ថែមខ្ទឹមសចូលទុកឲ្យមានខ្លិនឈ្ងុយដូចគ្នា(ខ្ទឹមស, ខ្ញីដាក់ពាក់កណ្តាល) ទើបដាក់សាច់មាន់ចូលឆារហូតទាល់តែឆ្អិនដួសទុកមួយឡែកសិន។
5 យកប្រេងឆាដាក់ចូលក្នុងខ្ទះម្តងទៀត បន្ទាប់មកដាក់ខ្ទឹមស, ខ្ញីដែលនៅសល់ជាមួយនិងស្លឹកខ្ទឹមឆាឲ្យឈ្ងុយដាក់ខាត់ណាស្រុះ រួចចូល បន្ទាប់មកទៀតយកគ្រឿងផ្សំក្នុងចានគោមចាក់ដាក់ពីលើគ្របទុក ១នាទីចូកត្រឡប់វា។
6 បន្ទាប់ពីត្រឡប់ឲ្យចូលរស់ជាតិទាំងសងខាងហើយស្រង់វាដាក់ចូល ក្នុងចានរាបស្មើមួយ(ស្រង់តែបន្លែ) បន្ទាប់មកទៀតយកសាច់មាន់ដែលឆាទុកមកដាក់ឆាជាមួយទឹកដែលនៅ ក្នុងខ្ទះម្តងទៀត ២-៣ត្រឡប់ដួសដាក់ក្នុងចានពីលើជាការស្រេច៕
- ខាត់ណា ៣០០ក្រាម (ស្រុះទឹកដាំពុះដាក់អំបិល, ប្រេងឆាមួយមុខបន្តិច)
- សាច់មាន់ ៣០០ក្រាមហាន់ដុំតូចល្មម (ប្រឡាក់ ស្រាអង្ករ(បន្តិច), ម្សៅមី, ប្រេងឆា មួយមុខ ១ស្លាបព្រាកាហ្វេ)
- ខ្ញី, ខ្ទឹមស ចិញ្ច្រាំ ៣ស្លាបព្រាបាយ
- ស្លឹកខ្ទឹម ២ដើមហាន់
- ប្រេងខ្យង ៣ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ប្រេងល្ងរ ១ស្លាបព្រាកាហ្វេ
- ទឹកម្សៅមី (ម្សៅមី ១ស្លាបព្រាកាហ្វេ)
- ទឹកស៊ុបមាន់ ១ចានចង្កឹះ
- ស្រាអង្ករ កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា ៤ស្លាបព្រាបាយ
1 មុនដំបូងដាក់ឆ្នាំងដាំទឹកឲ្យពុះរួចបន្ថែមអំបិល និងប្រេងឆាចូលបន្តិច បន្ទាប់យកខាត់ណាមកដាក់ស្រុះ (ទុកទាំងដើម) ពេលស្រុះរួចយកមកលាងទឹកត្រជាក់វិញ។2 យកសាច់មានមកប្រឡាក់ ស្រាអង្ករ, ម្សៅមី និងប្រេងឆា កូរវាចូលគ្នាឲ្យសព្វ។
3 បន្ទាប់មកយកទឹកស៊ុបមាន់, ប្រេងខ្យង, ទឹកស៊ីអ៊ីវ, ស្ករស, ប្រេងល្ងរ និងម្សៅមី មកកូរលាយចូលគ្នាឲ្យសព្វ(ដាក់ក្នុងចានគោមមួយ)។
4 យកឆ្នាំងខ្ទះដាក់ប្រេងឆា ២ស្លាបព្រាបាយចូល ដាក់ភ្លើងឲ្យក្តៅចាក់ខ្ញីចូលឆាឲ្យមានខ្លិនឈ្ងុយ បន្ថែមខ្ទឹមសចូលទុកឲ្យមានខ្លិនឈ្ងុយដូចគ្នា(ខ្ទឹមស, ខ្ញីដាក់ពាក់កណ្តាល) ទើបដាក់សាច់មាន់ចូលឆារហូតទាល់តែឆ្អិនដួសទុកមួយឡែកសិន។
5 យកប្រេងឆាដាក់ចូលក្នុងខ្ទះម្តងទៀត បន្ទាប់មកដាក់ខ្ទឹមស, ខ្ញីដែលនៅសល់ជាមួយនិងស្លឹកខ្ទឹមឆាឲ្យឈ្ងុយដាក់ខាត់ណាស្រុះ រួចចូល បន្ទាប់មកទៀតយកគ្រឿងផ្សំក្នុងចានគោមចាក់ដាក់ពីលើគ្របទុក ១នាទីចូកត្រឡប់វា។
6 បន្ទាប់ពីត្រឡប់ឲ្យចូលរស់ជាតិទាំងសងខាងហើយស្រង់វាដាក់ចូល ក្នុងចានរាបស្មើមួយ(ស្រង់តែបន្លែ) បន្ទាប់មកទៀតយកសាច់មាន់ដែលឆាទុកមកដាក់ឆាជាមួយទឹកដែលនៅ ក្នុងខ្ទះម្តងទៀត ២-៣ត្រឡប់ដួសដាក់ក្នុងចានពីលើជាការស្រេច៕
Post a Comment (0)