ក្តៅៗ! ទីបំផុតសម្តេចតេជោ ហ៊ុន សែន បានសម្រេច ដកតំណែង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុចំនួន០២រូប ហើយសម្តេចក៍មានប្រសាសន៍បន្ថែមថា…..


កាលពីម្សិលមិញនេះ ក្រោយពីឯកឧត្ដម វឌ្ឍនា សារពង្ស សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាប្រធានគណៈបក្សខ្មែរក្រោក បានជួបនិងពិគ្រោះយោគបល់ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជណាចក្រកម្ពុជា ដោយបានសម្រេច ទៅលើប្រការ ៤ចំនុច ក្នុងនោះដែរ និងគ្រោងដកតំណែង មន្រ្ដីកំពូលមួយចំនួន ប្រសិនបើរកឃើញ។


ទទឹមនឹងការសម្រេចនេះផងដែរ ក្នុងថ្ងៃនៃសម្ដេចអគ្គសេនា តេជោ ហ៊ុន សែន បានបង្ហោះនៅលើបណ្ដាញសង្គម ហ្វេស ប៊ុកមុននេះបន្ដិច ដោយសម្ដេចនិងបញ្ចប់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្ដព្រះសីហនុចំនួន ២រូប ដោយមានឈ្មោះ ១ លោក ស្រ៊ុង ស្រ៊ន់ ឋានន្ដរស័ក្ដិឧត្ដមមន្រ្ដី ថ្នាក់លេខ ៣ និងម្នាក់ទៀត លោក ផៃ ប៊ុនវណ្ណៈ ឋានន្ដរស័ក្ដិឧត្ដមមន្រ្ដី ថ្នាក់លេខ ៥។


ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៏ទាក់ទងទៅរឿងនេះថា៖«ថ្ងៃនេះ ខ្ញុំបង្ខំចិត្តអនុវត្តន៍ អភិក្រមទី៥ គឺការវះកាត់ ដោយដកអភិបាលរង ខេត្តព្រះសីហនុ ពីររូប ចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រី ខឹលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះ ខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ អោយតែបំពានលើផលប្រយោជន៍ ប្រជាជន»។




គូសបញ្ជាក់ផងដែរថា “ក្រោយពីប្រតិភូគណបក្សខ្មែរក្រោកបាន លេីកពីការសោកស្ដាយចំពោះលទ្ធផលប្រេីហឹង្សានៅ ក្នុងការចុះអនុវត្តន៍សាលដីកាខុសច្បាប់នៅយកដីរដ្ឋនៅ ភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ដែលមានពាក់ព័ន្ធ ផលប្រយោជន៍អ្នកធំគ្រាក់ៗ


បញ្ហានេះសម្ដេចតេជោ បានឆ្លេីយតបភ្លាមថា៖”លោកក៏បានសោកស្ដាយចំពោះបញ្ហា អនុវត្តន៍សាលដីកាខុសច្បាប់នៅក្រុងព្រះសីហនុ ហេីយលោកបញ្ជាផ្ទាល់អោយពិនិត្យដកមេបញ្ជាការយោធា ខេត្តព្រះសីហនុពីតំណែង” ដោយឡែកសម្ដេចតេជោក៏ គម្រាមដកដំណែងចោលអភិបាលរងខេត្តព្រះសីហនុមួយចំនួនបេី នៅតែពាក់ព័ន្ធនឹងបញ្ហាដីធ្លី”៕

0 Comments

Previous Post Next Post