ឃើញហើយស្រក់ទឹកភ្នែកមិនដឹងខ្លួន! ពិតជាអាណិតមេឆ្មាមួយក្បាលនេះណាស់ ខំកាយដីកប់ខ្មោចកូនទាំងក្តីឈឺចាប់បំផុត (វីដេអូ)

វីដេអូ​ឃ្លី​ប​មួយ បានធ្វើឱ្យ​មនុស្ស​ជាច្រើនអាណិត​ខ្លោចចិត្ត​ដោយសារតែ​វីដេអូ​ឃ្លី​ប​នោះ បានបង្ហាញ​ពី​សកម្មភាព​មេ​ឆ្មា​មួយ​ក្បាល​ខំ​កាយ​ដី​លុប​ខ្មោចកូន​របស់​វា ដែល​អារម្មណ៍​របស់​វា​ហាក់ដូច​ជា​ឱ្យ​យើង​ដឹងថា វា​ឈឺចាប់​មិន​ចាញ់​អារម្មណ៍​របស់​មនុស្ស​ឡើយ ដ្បិតតែ​វា​មិនចេះ​និយាយ​ក៏ដោយ ។

យ៉ាងណាមិញ ចំពោះ​សកម្មភាព​ខាងលើនេះ ត្រូវបាន​គេ​ដឹងថា បានកើត​ឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដោយមាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បាន​បង្ហោះ​ជា​វីដេអូ​ឃ្លី​ប និង ​សរសេរថា «​មេ​ឆ្មា​មួយ​ក្បាល​នេះ កំពុង​កាយ​ដី​កប់​កូន​របស់​វា​ដែល​ងាប់ ​ដោយសារ​មនុស្ស​ជា​អ្នក​សម្លាប់​​» ។


បើតាម​ការប៉ាន់ស្មានរ​បស់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក កូន​ឆ្មា​កម្សត់​នេះ​អាច​ត្រូវបាន​ម្ចាស់​វា​សម្លាប់ ព្រោះ​បើតាម​សារ​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​នេះ​បានឱ្យដឹង​ទៀតថា «​បើ​មិន​ចង់ឱ្យ​វា​រស់នៅ ក៏​មិនចាំបាច់​ធ្វើបែបនេះ​ដែរ​…» ។ ​គួរ​បញ្ជាក់ថា សម្រាប់​សកម្មភាព​រប​ស់មេ​ឆ្មា​ខាងលើ បានធ្វើឱ្យ​មនុស្ស​ជាច្រើន​នាក់​រំជួលចិត្ត អាណិតអាសូរ​យ៉ាងខ្លាំង ហើយ​ពួកគេ​ក៏​នាំគ្នា​ខឹងសម្បា​ទៅលើ​អ្នក​ដែល​ធ្វើឱ្យ​កូន​ឆ្មា​នោះ​ងាប់ ៕
សូមទស្សនាវីដេអូខាងក្រោម៖



0 Comments

Previous Post Next Post