ដូចដែរប្រិយមិត្តធ្លាប់បានស្គាល់រួចមកហើយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលលោកគឺជាអ្នកឧកញ៉ាមួយរូប ដ៏មានឈ្មោះល្បីក្នុងប្រទេសកម្ពុជា ដោយលោកតែងតែបានធ្វើនូវរឿងមនុស្សធម៌ជាច្រើន ដេីម្បីជួយទៅដល់ប្រជាជនខ្មែរ ជាពិសេសចំពោះប្រជាកសិករ និងអ្នកដែលមានជីវភាពក្រីក្រលំបាកផងនោះ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី គឺជាស្ថាបនិកនៃក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលក្រុមហ៊ុនមួយនេះ បានមានការផ្តោតជាសំខាន់ទៅលេីវិស័យកសិឧស្សាហកម្ម ដោយបានជួយទៅដល់មនុស្សដល់ទៅជិត ១ម៉ឺននាក់ ឲ្យមានការងារធ្វើ ។ មួយវិញទៀតនោះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បេីទោះបីជាលោកមានទ្រព្យសម្បត្តិច្រើនមហាសាលក៏ដោយ ក៏រូបលោក នៅតែមានជីវភាពរស់នៅ ដូចជាមនុស្សយ៉ាងសាមញ្ញបំផុតផងដែរ។

ដោយឡែក នៅមុននេះបន្តិច តាមរយៈគណនីហ្វេសបុកផេកជាផ្លូវការរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើការបង្ហោះនូវរូបភាព អមជាមួយពាក្យពេចន៍រៀបរាប់យ៉ាងដូច្នេះថា៖ «វេលាម៉ោង បីរសៀល ថ្ងៃពុធទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងដំណើរនិវត្តន៍ មកពីខេត្តស្ទឹងត្រែង រតនៈគីរី និងមណ្ឌលគិរីវិញ ឃើញហាងកាហ្វេ នឹកស្រេកឃ្លានផង

ក៏ចូលរកទិញ ស្រាប់តែក្មេងស្រីម្នាក់នេះ គាត់សុំចេញលុយអោយ (ប៉ាវ) ខ្ញុំសួរថាហេតុអី បានជាមកប៉ាវពូ បេីយេីងមិនដែលស្គាក់មុខគ្នាផង នាងឆ្លេីយថាមិនដែលស្គាល់គ្នាមែន តែខ្ញុំសុំប៉ាវពូម្តង អរគុណច្រើនណាស់ក្មួយ សម្រាប់ទឹកប្រាក់ 6$នេះ វាបានផ្តល់កិត្តិយស យ៉ាងធំធេងខ្លាំងណាស់សម្រាប់ពូ» ។
Post a Comment (0)