ដូចដែលប្រិយមិត្ត អ្នកនិយាមប្រើប្រាស់ បណ្ដាញ សង្គម ហ្វេស ប៊ុកបានដឹងរួមមកហើយ អំពីរឿងកាលពីម្សិលមិញនេះ ដោយមានការផ្ទុះការ រិះគន់យ៉ាងខ្លាំងចំពោះលោក Tena Khimphun ដែលរូបលោក ទើបតែចេញបទថ្មីរបស់លោក ដែលមានចំណងជើងថា “អេម”ដែលអត្តន័យក្នុងបទចម្រៀងនោះ ប្រើប្រាស់ពាក្យសម្ដីអាសអាភាសយ៉ាងខ្លាំង ទើបណ្ដាលអោយមានការរិះគន់បែបនេះ។
បន្ទាប់ពីទទួលបានការរិះគន់ ពីសំណាក់សិល្បករ និងបុគ្គលល្បីៗ ជាពិសេស អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគម៏សិល្បករខ្មែររួចមក ស្រាប់តែលោក ថេណាក៏បានឆ្លើយតបទៅនឹងការរិះគន់ របស់អ្នកនាង ចន ច័ន្ទលក្ខិណាវិញ ដោយរូបលោកបានសរសេរថា៖”អគុណបងដែលបានណែនាំតែមកចង់បកស្រាយវាជាសិល្បៈន័យការ Rap

វាតែងតែមានពាក្យធ្ងន់ ខ្លះហើយចុះត្រង់ បងថតរឿងចៅពស់កេងកងដែលខ្ញុំមេីលពីក្មេងនោះយ៉ាងមិចវិញចាំបាច់អីមានឈុតដោះខោអាវ ស្ទៀបអង្អែលហើយ ធ្វើសំឡេងធ្វើអ្វីបង!ខ្ញុំគ្រាន់តែយកមក rap ចុះបងថតរឿងចេញជា video វាមិចវិញបង វាមិនខុសគ្នាអីនឹង សិល្បៈន័យការលែងសំដីនោះទេ! ខ្ញុំមិនដែលគិត ចង់ប៉ះពាល់អ្នកទេខ្ញុំធ្វើសំរាប់តែfans ខ្ញុំទេអគុណ”។
ទទឹមនឹងនេះដែរ ស្រាប់តែលោក តាំង គីមសួរ ក្រោយពីបានឃើញការតបរបស់ លោក ថេណា ក្នុងន័យឌឺដងរួចមក លោកក៏បានពោលពាក្យមួយឃ្លា នៅលើគេហទំព័រ ហ្វេស ប៊ុក របស់លោក កាលពីយប់ម្សិលមិញថា៖”ចុះ ឯងដាក់ធ្ងន់ជាងបង Chanlakhena Chorn ទៀត ម៉េចមិនឃើញប្រត្តិកម្ម? អាគេនិយាយប្រដៅក្នុងនាមជារៀមច្បងសោះ មកផ្លែផ្កាឌឺដង ហើយ ប្អូនអើយប្អូន។ ប្អូនគួរតែទៅរៀនតាំងសមាធិខ្លះទៅ។


Post a Comment (0)