ក្តៅៗ! សម្តេច ហ៊ុន​ សែន បានធ្វើការព្រមានបិទ ហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា បើសិនជាក្រុមហ៊ុននេះ ហ៊ានបិទ គេហទំព័រ ហ្វេសប៊ុក របស់សម្តេច…

មុននេះបន្ដិចយោងតាមរយៈគេហទំព័រ ហ្វេស ប៊ុក សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាបានបង្ហោះសារនៅលើគេហទំព័រ ហ្វេស ប៊ុករបស់លោក ដោយលោកបានមានប្រសាសន៏ថា៖”ក្រុមហ៊ុន ហ្វេសប៊ុក បានលុប និងព្យាយាមបិទគណនីរបស់ខ្ញុំ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា“បើអ្នកឯងហ៊ានបិទ ហ្វេសប៊ុក របស់ខ្ញុំ ខ្ញុំនិងបិទលែងឲ្យប្រើហ្វេសប៊ុក នៅ ស្រុកខ្មែរ”។

ជាមួយនឹងគ្នានេះដែរ លោក ដួង តារា ដែលត្រូវជាប្រធានក្រុមការងារ គេហទំព័រ ហ្វេស ប៊ុក របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អោយដឹងថា៖”ឯកសារមួយចំនួន ដែលបង្ហោះនៅលើ បណ្ដាញសង្គម ហ្វេស ប៊ុក ផ្លូវការរបស់សម្តេចបានបាត់។ ការចេញសារ របស់សម្តេចនាពេលនេះ គឺជាការព្រមានទៅកាន់ក្រុមហ៊ុន ហ្វេស ប៊ុកវិញ ដែលបានធ្វើឱ្យបាត់បង់ទិន្នន័យ ដោយមិនបានបញ្ជាក់មូលហេតុពិតប្រាកដមកផេករបស់សម្តេច”។


លោក ដួង តារាបានបន្ថែមទៀតថា៖”ក្នុងកំឡុងពេលនេះ លោកបានទាក់ទងទៅកាន់ក្រុមហ៊ុន ហ្វេស ប៊ុក រួចរាល់ហើយ ចំណែកឯខាងក្រុមហ៊ុន ហ្វេស ប៊ុក ក៏បានឆ្លើយតបមកវិញថា ក្រុមហ៊ុនពេលនេះ កំពុងតែស៊ើបអង្កេតអំពីមូលហេតុ ដែលធ្វើឱ្យទិន្នន័យមួយចំនួននៅលើ បណ្ដាញសង្គម ហ្វេស ប៊ុករបស់សម្តេច ហ៊ុន សែន ត្រូវបានបាត់ដោយមិនដឹងមូលហេតុ ហើយក្រុមហ៊ុន ហ្វេស ប៊ុក បានអះអាងថា នឹងឆ្លើយតបមកសម្តេចតេជោ ហ៊ុន សែន វិញនៅក្នុងពេលឆាប់ៗនេះ”។

0 Comments

Previous Post Next Post