ស៊ែរបន្តផងគ្រេាះថ្នាក់ណាស់!! អាណិតលោកតា វិចទ័រ ណាស់ ប្រតិកម្មថ្នាំលេប ហើមមុខ ដោយសារតែ….

ស៊ែរបន្តផងគ្រេាះថ្នាក់ណាស់!! អាណិតលោកតា វិចទ័រ ណាស់ ប្រតិកម្មថ្នាំលេប ហើមមុខ ដោយសារតែ….ភ្នំពេញ៖ លោក សុវណ្ណ ឬទ្ធី ហៅលោកតា វិចទ័រ ដំបូងគាត់មានអាការៈហើមថ្គាម និង បានអោយគ្រូពេទ្យផ្សំថ្នាំ ។ គាត់ថា ស្រាប់តែលេបថ្នាំបំបាត់ហើមថ្គាមនេះហើយ វាបែរជាប្រតិកម្មថ្នាំ (អាឡែកហ្សី) ទៅជាហើមមុខ និងភ្នែក ។

ថ្លែងប្រាប់ MyTV Plus លោកតា វិចទ័រ បានអោយដឹងថា ដំបូងគាត់មានអាការៈហើមថ្គាម និង បានអោយគ្រូពេទ្យផ្សំថ្នាំ ។ គាត់ថា ស្រាប់តែលេបថ្នាំបំបាត់ហើមថ្គាមនេះហើយ វាបែរជាប្រតិកម្មថ្នាំ (អាឡែកហ្សី) ទៅជាហើមមុខ និងភ្នែក រយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
ក្នុងន័យនេះ លោកតា វិចទ័រ ក៏បានអំពាវនាវថា “បងប្អូន ពេលហូបថ្នាំពេទ្យ សូមប្រយត្ន័ផង ។ ខ្ញុំហើមថ្គាម ពេលលេបថ្នាំបំបាត់ហើម ស្រាប់តែវាមានប្រតិកម្មទៅជាហើមភ្នែក រយ:ពេលត្រឹម១នាទីប៉ុណ្ណោះ គឺ ភ្នែកខ្ញុំហើមលិបតែម្តង ។ ខ្ញុំ មិនខ្មាសទេខ្ញុំបង្ហាញរូបភាពជូនបងប្អូន” ។ លោកតា វិចទ័រ ក៏បានបញ្ជាក់ផងដែរថា នេះមិនមែនមកពីពេទ្យទេ គឺមកពីខ្លួនគាត់មានប្រតិកម្ម នឹងថ្នាំពេទ្យ ៕



0 Comments

Previous Post Next Post