កាន់តែភ័យខ្លួនហើយពេលនេះ! លោក រស់ សារ៉ុម បានដាក់ពាក្យបណ្តឹងទៅកាន់ ឯកឧត្តមឱម យិនទៀង លើករណីលោកគឺម រស្មី ពីបទ….

ឧត្តមសេនីយ៍ត្រី គឹម រស្មី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ លុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៩ កាលពីម្សិល មិញនេះ។ ក្នុងនោះផងដែរ ផេកហ្វេសបុកផ្លូវការរបស់សម្តេចតេជោ ក៍បានមានប្រសាសន៍ថា «នេះគឺជាការវះកាត់ប្រកបដោយការឈឺចាប់។នេះជាអភិក្រមទី៥គឺការវះកាត់»។
ក្រោយពីបានលោកគឺម រស្មី ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ រួចមក ស្រាប់តែលោក រស់ សារ៉ុម បានបង្ហោះថា «លោក រស់ សារ៉ុម៖«កុំរត់ អាជ្ញាធរជួយមើលថែរ លោក គឹម រស្មីផង » ប្តឹងចំហរ បើកសវនាកាចំហរ Live ចំហរ នៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យិនទៀង។
ក្នុងនាមប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា និងក្រុមបញ្ញវន្តកំណែទម្រង់សង្គម ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង នូវសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះលោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី។ ឆ្លៀតក្នុងឱកាសនេះ សូមផ្តាំទៅលោកបងអស់តំណែងថា កុំបន្តយកឈ្មោះអ្នកធំមកប្រើ គ្មានឥទ្ឋិពលលើខ្ញុំទេ ព្រោះពួកគាត់បម្រើជាតិយូរហើយ មិនយកកេរ្តិ៍ឈ្មោះ និងកិត្តិយសទៅប្រឡាក់ជាមួយលោកឯងទេ»។

គួរបញ្ចាក់ផងដែលថា លោកគឺម រស្មី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ លុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីលោក បានចែកលុយអោយកូនៗរបស់លោក ក្នុងពិធីខួប កំណើតរហូតដល់ ៥០មុឺនដុល្លា ដោយនេះគឺជាចំនួនទឹកលុយដ៍ច្រើនសន្ធឹកសន្ធាប់​ ខណះពេលដែលលោក មានប្រាក់ខែត្រឹមតែ ១លានរៀល – ២លានរៀលតែប៉ុណ្ណោះ។



0 Comments

Previous Post Next Post