Cristiano Ronaldo តារាឆ្នើមក្រុម Real Madrid បានជួបជាមួយក្មេងប្រុសម្នាក់ ដែលធ្លាប់ភ្លឹកបាត់បង់ស្មារតីជាថ្មីម្ដងទៀត នៅប្រទេសប៉ូឡូញ មុនការប្រកួត UEFA Champions League ទល់នឹងក្រុម Legia Warsaw កាលពីយប់មិញ។
Ronaldo (ឈុតខ្មៅ) ប្រកួតយប់មិញ
កាលឆ្នាំ២០១៣ កុមារា David Pawlaczyc សញ្ជាតិប៉ូឡូញ បានជិះកង់ដួល ដែលធ្វើឲ្យរូបគេភ្លឹកបាត់បង់ស្មារតី៣ខែ។ ដើម្បីសង្គ្រោះជីវិតក្មេងប្រុសម្នាក់នេះ ឪពុកម្ដាយ Pawlaczyc បាននាំរូបគេទៅព្យាបាលនៅពេទ្យឯកជនមួយ។ ទោះជាយ៉ាងណា ក្មេងប្រុសរូបនេះ មិនដឹងខ្លួនឡើយ។
ប៉ុន្តែ David Pawlaczyc ដែលជាអ្នកគាំទ្រ Ronaldo និងគាំទ្រក្រុម Real Madrid បានភ្ញាក់ដឹងខ្លួន នៅពេលដែលរូបគេ ត្រូវបានគេដាក់កាសឲ្យស្ដាំការអត្ថាធិប្បាយរបស់ពិធីករបាល់ទាត់ អំឡុងពេលដែល CR7 ស៊ុតបញ្ចូលទីគ្រាប់ទី៣ ឲ្យជម្រើសជាតិព័រទុយហ្គាល់ កាលប៉ះស៊ុយអែត នៅជម្រុះ World Cup។ ក្រោយដឹងដំណឹងនោះ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បានអញ្ជើញក្មេងប្រុសម្នាក់នេះ ទៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ កាលខែមេសា ឆ្នាំ២០១៤ ដើម្បីទស្សនា UEFA Champions League ពេល Real Madrid ប៉ះក្រុម Borussia Dortmund។
Ronaldo ជួបក្មេងប្រុស Pawlaczyc កាលឆ្នាំ២០១៤
ជាថ្មីម្ដងទៀត ក្មេងប្រុស Pawlaczyc បានជួប Idol របស់គេ Ronaldo នៅប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារ ខណៈដែលរូបគេបានធ្វើដំណើរតាមរថយន្តជាមួយឪពុកម្ដាយរយៈពេល៦ម៉ោង ដើម្បីបានជួប Super Star របស់ក្រុមស្ដេចស។ ចំណែកឯ CR7 ក៏បានថតរូបជាមួយក្រុមគ្រួសារក្មេងប្រុសម្នាក់នេះទាំងទឹកមុខញញឹម និងបានចុះហត្ថលេខាលើអាវឲ្យផងដែរ៕
Ronaldo ថតជាមួយគ្រួសារក្មេងប្រុស Pawlaczyc កាលថ្ងៃអង្គារ

ប្រភព ៖news.sabay.com.kh

Post a Comment (0)